ខេត្តកំពង់ឆ្នាំង: ក្រុមអ្នកញៀនល្បែងប្រជលមាន់១៧នាក់ម៉ូតូ១២គ្រឿង និងមាន់ជល់៣ក្បាល រួមទាំងសម្ភារមួយចំនួនត្រូវបានសមត្ថកិច្ចឡោមពទ្ធ័ ចាប់ឃាត់ខ្លួនបាននោះ ត្រូវបានបញ្ជូនខ្លួនទៅសាលាកំបូង ខេត្តចាត់ការ តាមនីតិវិធី នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះហើយ ។
លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង វរៈសេនីយ៍ទោ ហង្ស សុជាតិ បានបញ្ជាក់អោយដឹងកន្លងមកថា ករណីបង្ក្រាបក្រុមអ្នកញៀនលេងល្បែងជល់មាន់ខាងលើនេះ ចាប់ខ្លួនបានជនសង្ស័យចំនួន១៧ នាក់ មាន់ ៣ ក្បាល ម៉ូតូ ១២ គឿង ស៊ុមសង្វៀនមាន់ ១ កំរាល ០២ បន្ទះហើយរួមជាមួយវត្ថុតាងត្រូវបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងដើម្បីចាត់ការតាមនីតិវិធីផងដែរ ។
សូមរំលឹកថា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឆ្មក់ចូលឡោមព័ទ្ធ កន្លែងទីតាំង ជល់មាន់ ចាប់បានអ្នកញៀនល្បែងជល់មាន់ នៅខាងក្រោយបរិវេណសណ្ឋាគារ សុខាញូយ៉ក ក្នុងក្រុងកំពង់ឆ្នាំង និងបានឃាត់ខ្លួនក្រុមអ្នកញៀនល្បែងស៊ីសងបានមនុស្ស១៧នាក់ ម៉ូតូ១២គ្រឿង មាន់ជល់៣ក្បាល រួមនឹងសម្ភារមួយចំនួន ។
លោក មាស ម៉េងហួត ម្ចាស់ទីតាំងដី នៅខាងក្រោយសណ្ឋាគារញូវយ៉ក លោកវរៈសេនីយ៍ឯក មាស ម៉េងហួត ហៅផល្លា និងជាប្រធានការិយាល័យនគបាលសណ្ដាប់ធ្នាប់ នៃស្នងការនគបាលខេត្តកំពង់ឆ្នាំង បានអះអាងថា ទីតាំងដីនោះ គឺពិតជារបស់លោកមែន ប៉ុន្តែកន្លងមក មានមិត្តភក្តិ និងក្មេងៗមួយចំនួនបានមកសុំទីតាំងនោះ ដើម្បី ឡាំ មាន់លេងកំសាន្ត ហើយលោកបានបញ្ជាក់ទៅពួកគេថាបើ ឡាំ លេងមិនអីទេ តែបើមានការភ្នាល់ដាក់លុយដាក់កាក់ ហើយសមត្ថកិច្ចគេចាប់លោកមិនទទួលខុសត្រូវឡើយ ។
ពាក់ពន្ធ័នឹងករណីខាងលើនេះ ពិតជាកន្លែងធ្វើការឡាំមាន់ជល់មែនទេ ? តើគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ទាំង៩ចំណុចនៅឯណា បើខ្លួនមានតួនាទីជានគរបាខេត្តទៀតនោះ ។
ពាក់ពន្ធ័នឹងករណីនេះ គួរណាស់ស្នងការនគបាលខេត្តកំពង់ឆ្នាំង លោកឧុត្តសេនីយ៍ទោ ខូវលី ចាត់វិធានការបន្ទាន់ ដល់បុគ្គលខាងលើមានតួនាទីជានគរបាលខេត្ត ហើយបើកអោយមានកន្លែងលេងមាន់ជល់ ដែលធ្វើអោយប៉ះពាល់ដល់កិត្តិយមន្ត្រីនគបាលខេត្តមួយចំនួនធំ ដែលគេប្រឹងប្រែងធ្វើងារ បម្រើប្រជាពលរដ្ឋបានល្អផងដែរ ។
ប្រភពដោយឡែកមួយផ្សេងទៀតបានបង្ហើបអោយដឹងនៅវេលាម៉ោង១និង៣៧នាទី ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា បើយោងតាមចម្លើយរបស់ជនសង្សយ័ទាំង១៧នាក់ បានអះអាងថា ពួកគេមកលេងល្បែងប្រជល់មាន់នៅទីតាំងខាងលើនេះគឺ ប្រធានការរិយាលយ័ផ្នែកសណ្តាប់ធ្នាប់ នៃស្នងការនគបាលខេត្តកំពង់ឆ្នាំង វរៈសេនីយ៍ឯក មាស ម៉េងហួត ហៅពួកគេឱ្យមកលេង និងធានាសុវត្ថិភាព ហើយពួកគេលេងនៅទីនេះ២ទៅ៣ឆ្នាំមកហើយដែរ ។ ប្រជាពលរដែលដឹងរឿងហេតុខាងលើ កំពុងរង់ចាំមើលថា អ្នកលេងមានទោស ឯម្ចាស់ទីតាំងបើកអោយគេលេង បែរជារួចខ្លួនទៅវិញ ៕ ចន្ថា