ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ញៀនស្រាចងកសម្លាប់ខ្លួននឹងដើមពោធិ៍ មិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសម្នាក់ត្រូវបាននគរបាលស្រុកក្រឡាញ់អះអាងថា បាន ចងកសម្លាប់ខ្លួនលើដើមពោធិ៍ បង្កឲ្យមានការភ្នាក់ផ្អើល កាលពីវេលាម៉ោង ១៦និង០០នាទី នៅថ្ងៃទី៨ ខែវិច្ឆិកា នៅចំណុចមាត់ស្រះសហគមន៍ ខាងជើងភូមិ ស្ថិតនៅភូមិភ្នំទ្រង់បាត ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ជី បេងជន អធិការនគរបាលស្រុកក្រឡាញ់បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡូក យ៉ាង់កូ ភេទ ប្រុស អាយុ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិភ្នំទ្រង់បាត ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ឪពុកឈ្មោះ ឡាន់ ឡូយ អាយុ ៤៩ ឆ្នាំ និង ម្តាយឈ្មោះ ប្រោញ សុឃី អាយុ ៤៦ ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិភ្នំទ្រង់បាត ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

វរសេនីយ៍ឯក ជីបេងជន បញ្ជាក់ថា មូលហេតុ ជនរងគ្រោះញៀនស្រាជាប្រចាំ ។ លោកបានបន្តថា តាមការភិនភាគ សាកសពមានកំពស់ ១.៦០ ម៉ែត្រ សម្បុរសណ្តែកបាយ សក់ខ្លីពណ៌ខ្មៅ ស្លៀកខោជើងវែងពណ៌ខ្មៅពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ បានចងករ នឹងក្រមាពណ៌ក្រហមលាយសរ ចងភ្ជាប់និងមែកដើមពោធិ៍ នៅចំណុចមាត់ស្រះសហគមន៍ ខាងជើងភូមិ កំពស់ពីដីទៅមែកពោធិ៍មានប្រវែងប្រហែល ៣ ម៉ែត្រ ហើយផ្នែកករសាកសពមានស្លាកស្នាមជាំខ្មៅ ដោយសារចងនឹងក្រមារ ! សាកសពកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗនិងបានធ្វើកោសល្យវិច្ច័យនៅកន្លែងកើតហេតុ ហើយបានពិនិត្យឃើញថាមិនមែនពាក់ព័ន្ធនិងរឿងឃាតកម្មទេ ពិតជាស្លាប់ដោយអត្តឃាត (ចងក) ប្រាកដមែន។ សាកសពបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖