ព័ត៌មានទាន់ហេតុការណ៍៖

វ័យជិតកន្លះសតវត្សរ៍ហើយ លោក ជា សំណាង ទើបតែចូលរោងការជាមួយតារាបង្ហាញម៉ូដ វ័យក្មេង កញ្ញា ម៉ូម៉ូ

ចែករំលែក៖

ខេត្តកំពត៖ តារាសម្តែងជើងចាស់ល្បីឈ្មោះ លោក សុខ សំណាង បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងក្រោយពីតារាសម្តែងរូបនេះបានសម្រេចចិត្តចូលរោងការជាមួយតារាបង្ហាញម៉ូតស្រស់សោភាវ័យក្មេងកញ្ញា ម៉ូម៉ូ។ មង្គលការរបស់តារាសម្តែងវ័យ៤៩ឆ្នាំរូបនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះនៅគេហដ្ឋានខាងស្រីនាស្រុកឈូកខេត្តកំពត។

កន្លងទៅមានការជជីកសួរច្រើនជុំវិញស្ថានភាពជីវិតគូស្រកររបស់​តារា​សម្តែង​ជើងចាស់​ ​ជា​ ​សំណាង​ រហូតមានការលើកឡើងថាតារាជើងចាស់រូបនេះធ្លាប់មានភរិយា និងមានកូន ប៉ុន្តែបានព្យាយាមលាក់បាំង។ អ្វីដែលគេភ្ញាក់ផ្អើលគឺលោក ស្រាប់តែទើបនឹងចូលរោងការជាមួយតារាបង្ហាញម៉ូត និងជាអតីតបេក្ខភាពកញ្ញាឯកកម្ពុជាទៅវិញ។ ប្រភពពីអ្នកជិតដិតតារាសម្តែងជា សំណាងលើកឡើងថាចំណងស្នេហ៍អ្នកទាំងពីរកើតមានឡើងក្រោយពេលដែលពួកគេបានសម្តែងក្នុងភាពយន្តរួមគ្នាមួយរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ។

ប្រភពថា ការចូលរោងការនេះក្រោយពីពួកកគេបានស្វែងយល់ពីគ្នាមួយរយៈចុងក្រោយនេះ ហើយបានទទួលការយល់ព្រមពីឪពុកម្តាយទាំងសងខាងផងដែរ។ ប្រភពបន្តថា ការរៀបចំមង្គលការនេះធ្វើឡើងនៅស្រុកឈូកខេត្តកំពតដែលជាទឹកដីកំណើតរបស់កញ្ញា ម៉ូម៉ូ ជាកូនក្រមុំ។ ប្រភពថាមានអ្នកសិល្បៈមួយចំនួនប៉ុណ្ណោះដែលត្រូវបានអញ្ជើញចូលរួមក្នុងពិធីមង្គលការនេះ ដែលសរុបភ្ញៀវទាំងសងខាងគឺប្រមាណជាង៤០០នាក់។

មានសារជូនពរជាច្រើនពីអ្នកសិល្បៈរួមអាជីព បើទោះបីជាពួកគេមិនបានចូលរួមពិធីមង្គលការផ្ទាល់ក៏ដោយ។ លោក សាវីន ហ្វីលីប ដែលជាមិត្តភ័ក្កិលោកជាសំណាង​បានផ្ញើសារជូនពរតារាសម្តែងរូបនេះដោយលោកជូនពរឲ្យមានសេខក្តីសុខសុភមង្គលជានិច្ចនិរន្តរ៍៕ វឌ្ឍនា


ចែករំលែក៖