ខេត្តស្ទឹងត្រែង៖ បុរសវ័យ២៥ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ភ្លាមៗ ខណ:ចុះមកមុជទឹកលេង មានគ្នាប្រាំនាក់ ក្រោយពេលសម្រាកពីការងារ នៅចំណុចកំពង់សាឡាងចាស់ ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុង-ខេត្តស្ទឹងត្រែង វេលាម៉ោង១១និង១២នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
តាមការឲ្យដឹងពីក្មេងប្រុសម្នាក់ឈ្មោះខាន់ រស់នៅឃុំអូរស្វាយ ដែលចុះមុជទឹកជាមួយគ្នា និងធ្វើការជាមួយគ្នានៅហាងបាយស៊្រុន ថា បានបញ្ចាក់ថា: មុនពេលកើតហេតុ ពួកគាត់បាននាំគ្នាមកមុជទឹកនៅកំពង់សាឡាងក្រោយពេលសម្រាកការងារ ជាមួយជនរងគ្រោះឈ្មោះសឿន វណ្ណា ភេទប្រុស អាយុ២៥ មានស្រុកកំណើត នៅខេត្តស្វាយរៀង គាត់នឹកស្មានមិនដល់ថាមានគ្រោះថ្នាក់ ដល់បាត់បង់អាយុជីវិតនោះទេ ។
ក្មេងប្រុសនោះបន្តថា តែចំលែកជនរងគ្រោះខាងលើ ពេលមុជទឹកគាត់ គាត់បានដើរទៅតែឯងខាងក្រោមទឹកហូរ នៃកំពង់សាឡាងនោះ ចំណែកពួកគេមុជនៅខាងលើ ក្រោយមកស្រាប់តែឃើញលើកដៃឡើង ហើយស្រែកឲ្យជួយ ឃើញចុងដៃលឹមៗ ចម្ងាយពីកំពង់សាឡាងទឹកហូរ ជាង១០ម៉ែត្រគាត់នៅគៀកជាង៣នាក់ផ្សេងទៀត ក៏ហែលទៅជួយតែម្នាក់ឯង ពេលនោះជនរងគ្រោះបានអោបករគាត់ គាត់ភ័យក៏ដោះដៃវិញទម្រាំនឹងរួច ហើយក៏លិបចុះបាតដី ហែលផុតទើបរួចខ្លួនពេលនោះទើបពួកគេឆោរឡោ មកមុជជួយរកតែអកុសល់ ពេលឃើញជនរងគ្រោះបានផុតដង្ហើមស្លាប់បាត់ទៅហើយ ។
ក្រោយមកសមត្ថកិច្ចជំនាញវិជ្ជសាស្ត្រ ធ្វើកោសល្យវិច័យបានឲ្យដឹងថា ជាក់ស្តែងជនរងគ្រោះនោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ព្រោះក្រោយពេលពិនិត្យលើរាង្គកាយ សាកសពខាងលើ ឃើញថា ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្កាល់ ឬមានស្នាមថាជាឃាតកម្មនោះទេ ។
ក្រោយពេលពិនិត្យសព្វគ្រប់រួចហើយ សមត្ថកិច្ចជំនាញបានប្រគល់សាកសព្វ ឲ្យទៅក្រុមគ្រួសារនៃសព យកទៅធ្វើបុណ្យនៅឯស្រុកកំណើត តាមប្រពៃណីខ្មែរ ហើយសោហ៊ុយដឹកសាកសព គឺខាងថៅកែហាងបាយយីហោ ស៊្រុន ថា ជាអ្នកចំណាយ និងដោយមានបងស្រីជនរងគ្រោះទៅជាមួយផងដែរ ៕ មាស សុផាត