ព័ត៌មានទាន់ហេតុការណ៍៖

ប្រជានេសាទខ្មែរឥស្លាម ប្រទះឃើញសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់អណ្តែតទឹកទន្លេសាប

ចែករំលែក៖

ភ្នំពេញ៖ ប្រជានេសាទខ្មែរឥស្លាម ប្រទះឃើញសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់អណ្តែតទឹកទន្លេសាប បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៧ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងភូមិ២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជានេសាទជាជនជាតិខ្មែរឥស្លាម បើកទូកឆ្លងកាត់កន្លែងកើតហេតុក៏ប្រទះឃើញសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ដោយនិយាយតៗគ្នា បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋបាន រាយការណ៍ប្រាប់មូលដ្ឋានអោយចុះមកកន្លែងកើតហេតុដើម្បីត្រួតពិនិត្យ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ និងបានទាក់ទងទៅសមត្ថកិច្ចផ្នែកជំនាញចុះធ្វើកោសល្យវិច័យ ដើម្បីស្វែងរកអត្តសញ្ញាណ និងបងប្អូនសព មកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ


ចែករំលែក៖