ខេត្តសៀមរាប ៖ ស្នងការដ្ឋាននគរបាលខេត្ត សៀមរាប លោក ភឹង ចិន្តារ៉េត ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌប្រកាសបន្ទាន់សុំកិច្ចសហការពីបងប្អូនប្រជា ពលរដ្ឋនិង បណ្តាអធិការដ្ឋាននគរបាលនិងប៉ុស្តិ៍រដ្ឋបាលទាំងអស់ករណីអំពើលួចរថយន្ត ០១ គ្រឿង កាលពីចន្លោះម៉ោង ២២:២០ នាទី ថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០១៩ ដល់ម៉ោង ០៩:៣០ នាទីថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះជួល ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ករណីលួចរថយន្ត បង្កឡើយដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើ សកម្មភាពលួចយករថយន្តម៉ាក TOYOTA HIGH LANDER ពណ៌ទឹកមាស ផលិតឆ្នាំ ២០០៣ លេខតួ JTEGD21A 7300 58807 លេខម៉ាស៊ីន 2AZ 1046703 ពាក់ផ្លាកលេខ ភ្នំពេញ 2AR-5261 ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះ ឈ្មោះ នន សៃងីម ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរអ្នក បកប្រែភាសាចិន ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។
រថយន្តខាងលើ បានចតនៅមុខផ្ទះជួលដោយចាក់សោទ្វារត្រឹមត្រូវ ។ បន្ទាប់ពីលួចរថយន្តបានហើយ ជនសង្ស័យបានជិះគេចខ្លួនជាមួយរថយន្តបាត់តែម្តង ។ ទោះជាយ៉ាងបច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញកំពុងស្វែងរកមុខសញ្ញាខាងលើ ដើម្បីចាត់ការតាមនីតិវិធី ។
គួរបញ្ជក់ផងដែរថា កាលពីប៉ុន្មានខែកន្លងទៅនេះមានករណីចោរកម្មគ្រប់ប្រភេទបានកើតឡើងជាច្រើនក្នុងទឹកដីខេត្ត សៀមរាប ក្រោយមកដោយមានការយកចិត្តទុកដាក់ពីថ្នាក់លើ និងបានចាត់តាំងថ្នាក់អនុប្រធាននាយកដ្ឋានជំនាញព្រណ្មទណ្ឌឲ្យមកជួយខេត្តសៀមរាប ដោយរយះពេល២ខែចុងក្រោយនេះ គេសង្កេតឃើញការដឹកនាំ បញ្ជាផ្ទាល់ ដោយ លោក ឧត្តមសេនិយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រណ្មទណ្ឌក្រសួងមហាផ្ទៃ ចុះជួយខេត្តសៀម រាប ទល្ធផលស្រាវជ្រាវបង្រ្កាបទទួលជោគជ័យជាច្រើនករណី ក្នុងនោះចាប់មេខ្លោង ចោរគាស់ផ្ទះ កាច់សោ កម៉ូតូ ចោរឆក់ អ្នកទទួលផលចោរកម្ម ។ ល ។ ហើយទទួលបានការកោតសសើរពីមជ្ឈដ្ឋាននានា និងមានការគាំទ្រពីពលរដ្ឋសូមឲ្យបន្តការងាររៀងរហូត ដើម្បីឲ្យខេត្តទេសចរណ៍មួយនេះមានសន្តិសុខ សុវត្ថិភាពល្អ ៕ ប៊ុនរិទ្ធី