ភ្នំពេញៈ សម្ដេចតេជោហ៊ុនសែនបានសម្រេចបញ្ចេញថវិការដ្ឋ 30លានដុល្លារបន្តសាងសង់អាគារ កម្ពស់17 ជាន់។ សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថាៈ ៈ
បីថ្ងៃរួចមកហើយដែលខ្ញុំមក
កំដរម្តាយក្មេកខ្ញុំនៅមន្ទីរពេទ្យកាលម៉ែតដែលខ្ញុំពិនិត្យឃើញថាមន្ទីរពេទ្យនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពិនិត្យនិងព្យាបាលជូនប្រជាជនប៉ុន្តែ
មន្ទីរពេទ្យក៏ដូចជាក្រសួងសុខាភិបាលខ្វះលទ្ធភាពខាងថវិកាសម្រាប់ការសាង
សង់អាគារថ្មីនិងទិញសម្ភារៈសម្រាប់បំពាក់ទាំងអាគារថ្មីនិងអាគារដែលមាន
រួចមកហើយ។
ថ្ងៃនេះខ្ញុំសម្រេចបញ្ចេញថវិការដ្ឋចំនួន៣០លានដុល្លារដើម្បីបន្តកសាង
អាគារកំពស់១២ជាន់ដែលមន្ទីរពេទ្យបានសាងសង់បាន១៧ភាគរយរួចមក
ហើយក្នុងតម្លៃ៣៩លាន ៧សែនដុល្លារ។
សម្រាប់ការបំពាក់សម្ភារៈបរិក្ខារទាំង
នៅអាគារថ្មីនិងអាគារចាស់ខ្ញុំបានចលនា
សប្បុរសជនចូលរួមជួយដល់ជិវិតមនុស្ស
បានថវិកាចំនួន៥៣លានដុល្លារគិតត្រឹម
ម៉ោង៤ល្ងាច ថ្ងៃ២៤ វិច្ឆិកា២០១៩នេះដែលសង្ឃឹមថានឹងមានសប្បុរសជន
ចូលរួមបន្ថែមទៀតដើម្បីធ្វើទំនើបកម្ម
មន្ទីរពេទ្យកាលម៉ែតឱ្យក្លាយទៅជា
មន្ទីរពេទ្យបង្អែករបស់ជាតិកម្ពុជាយើង។
ខ្ញុំសូមអរគុណចំពោះសប្បុរសជនដែល
បានចូលតាមការអំពាវនាវរបស់ខ្ញុំតាម
ពាក្យស្លោក(បរិច្ចាគដើម្បីជួយដល់ជិវិត
មនុស្ស)។
ខ្ញុំសូមអរគុណនិងកោតសរសើរចំពោះ
វេជ្ចបណ្ឌិតគ្រូពេទ្យគ្រប់ជំនាញនិងបុគ្គលិកនៅក្នុង
មន្ទីរពេទ្យទាំងអស់ដែលបានបំពេញ
ការងារប្រកបដោយការទទួលខុសត្រូវ
និងប្រកបដោយវិជ្ជាជីវៈខ្ពស់។
បើទោះជាជីវិតម្តាយក្មេកខ្ញុំដែលកំពុងស្ថិតក្នុងដំណាក់កាលសង្រ្គោះបន្ទាន់
វិវត្តទៅកាន់ស្ថានភាពបែបណាក៏ដោយក៏ពួកយើងខ្ញុំជាកូនជាចៅ ចៅទួត
អស់ចិត្តដែរព្រោះបើមិនមានគ្រូពេទ្យ
ខ្មែរដ៏ពូកែជួយទាន់ពេលវេលាទេម្លេះ
សមម្តាយក្មេកខ្ញុំបានលាចាកលោកនេះ
តាំងពីថ្ងៃម្សិលមិញមកម្លេះព្រោះនៅឯ
គេហដ្ឋានរបស់ខ្ញុំបានរៀបចំរួចរាល់
ហើយសម្រាប់បុណ្យសពម្តាយក្មេកខ្ញុំ
តែដោយសារភាពជំនាញរបស់គ្រូពេទ្យ
នោះហើយដែលធ្វើឱ្យម្តាយក្មេកខ្ញុំបន្ត
រស់នៅជាមួយកូនចៅមួយរយៈទៀត៕