ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូកិនជាប់ពីលើ អូសជាច្រើនម៉ែត្រ របួសធ្ងន់ស្រាលពីរនាក់

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋបាននាំគ្នាផ្ទុះហិង្សាវាយទៅលើបុរសម្នាក់ និងវាយទៅលើរថយន្ត ខណៈបុរសម្នាក់បើករថយន្តក្នុងស្ថានភាពស្រវឹងជ្រុលទៅបុកម៉ូតូពេញទំហឹងកិនជាប់ពីលើអូសជាច្រើនម៉ែត្របណ្តាលបុរសពីរនាក់ឲ្យរងរបួសធ្ងន់ស្រាលហើយស្រីសួរថាពួកឯងងាប់អស់នៅ?

ហេតុការណ៍​នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ និង ៣០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខដីឡូត៍មួយកន្លែង តាមបណ្តាយផ្លូវបេតុងភូមិថ្មគោល ទី១ សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់មានវ័យជាង ៣០ ឆ្នាំបើកបររថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយស្តារិចពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2BB-3449 ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងស្ថានភាពស្រវឹងមកដល់ចំណុចកើតហេតុបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ធំ 1G-0784 ជិះដោយបុរសពីរនាក់បញ្ច្រាសទិសដៅគ្នាពីលិចទៅកើតពេញទំហឹងបណ្ដាល ឱ្យម៉ូតូជាប់ក្រោមរថយន្តអូសជាច្រើនម៉ែត្រ រងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ ។ ភ្លាមៗនោះ ម្ចាស់រថយន្តបង្កបានស្រែកថា ពួកឯងងាប់អស់នៅ? ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅនឹងកន្លែងកើតហេតុឮដូចនោះ នាំគ្នាផ្ទុះហិង្សា ចូលទៅវាយម្ចាស់រថយន្តបង្ក និងវាយកម្ទេចកញ្ចក់រថយន្តផ្នែកខាងក្រោយបែករងការខូចខាតយ៉ាងដំណំ បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ទាន់ពេលវេលា ម្ចាស់រថយន្តបង្ករងរបួសស្រាល ត្រូវបានសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលចផមចៅទី២ដើម្បីសួរនាំបន្ត។

ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖