ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងស្តុកឡេសង្ស័យខុសច្បាប់ នៅខណ្ឌមានជ័យ មួយកន្លែង ត្រូវកម្លាំងនគរបាលនាយកដ្ឋានសេដ្ឋកិច្ចក្រុង ចុះបង្ក្រាប និងដកហូតវត្ថុតាបមួយចំនួនធំ

ចែករំលែក៖

ភ្នំពេញ ៖ ដោយមានការដឹកនាំពីលោកឧត្តមសេនីយ៍ទោ អ៊ុំ ម៉ូនី អនុប្រធាននាយកដ្ឋាន និងមានលិខិតអនុញ្ញាតឆែកឆេរពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរូមពីលោក វរសេនីយ៍ឯក ហួត តឿ អនុប្រធាននាយកដ្ឋាន , នាយរងការិយាល័យសេដ្ឋកិច្ចក្រុង , មន្ត្រីសុខាភិបាល ,លោកអធិការងខណ្ឌមានជ័យ និងកម្លាំងចម្រុះជាច្រើននាក់ ចុះធ្វើការឆែកឆេរ និងបង្ក្រាបទីតាំងស្តុកឡេ សង្ស័យខុសច្បាប់មួយកន្លែង ដោយឃើញវត្ថុតាងមួយចំនួនធំ ។

ក្នុងប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១០ និង៥នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៣៧២ ផ្លូវមុន្នីរ៉េត ក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជាក់ស្តែងសមត្ថកិច្ចបានរកឃើញថា ម្ចាស់ទីតាំងមានឈ្មោះ ជា ច័ន្ទសម្បត្តិ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅទីតាំងខាងលើ ហើយជាលទ្ធផល សមត្ថកិច្ចបានធ្វើការរកឃើញ និងចាប់យកជារបៀបបច្ចេកទេស នូវសម្ភារៈវត្ថុតាង រួមមាន៖ S.N.C Skin Care លាបមុខ សំបកពណ៌ស (២ថង់ធំ), S.N.C លាបមុខ សំបកពណ៌មាស (៩ថង់ធំ), S.N.C លាបមុខ ពេលព្រឹកពណ៌ផ្កាឈូក (៦ថង់ធំ), Catty Doll Ready 2white (ឡេលាបមុខ ៧កេស), Foom លាងមុខ S.N.C ពណ៌លឿង ផ្កាឈូក ពណ៌ស (៤៩កេស), AuRa 24K Gold S.N.C (១១កេស និង៣ថង់), Clobetamil G ឡេលាបមុខឲ្យត្រជាក់, ColloGen foom (១០កេស), S.N.C ម្សៅលាបមុខ 50 SPF/PA UV, សំបកខ្លងទរទរ ចំនួន២១កេស និង១០បាវ, សំបកប្រអប់ក្រដាសម៉ាក S.N.C ពុំទាន់វិចខ្ចប់រួចទម្ងន់ប្រមាណ ១៧៧គីឡូក្រាម, ឡេលាបខ្លួន លាបមុខ និងម្សៅ គ្មានម៉ាកមួយចំនួនធំ, ម៉ាស៊ីនកូឡេ ចំនួន១គ្រឿង និងឡេលាបក្លៀកចំនួន៣កេស គ្មានម៉ាកចំនួន៣កេស ។

ក្រោយពីបញ្ចប់ប្រតិបត្តិការខាងលើរួចហើយ កម្លាំងជំនាញបានបញ្ជូនវត្ថុតាងទៅកាន់ការិយាល័យនាយកដ្ឋានដើម្បីចាត់ការបន្តតាមច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖