ព័ត៌មានទាន់ហេតុការណ៍៖

វិលត្រឡប់ពីអូស្ត្រាលី តារាសម្តែងពេជ្រ សុវណ្ណវិជ្ជរ៉ា និង ពេជ្រ រតនាទេវី ត្រៀមចេញមុខជាថ្មី

ចែករំលែក៖

ភ្នំពេញ៖ បាត់មុខពីវិស័យសិល្បៈសម្តែងមួយរយៈពេល តារាសម្តែងស្រី ត្រកូលពេជ្រ គឺ ពេជ្រ សុវណ្ណវិជ្ជរ៉ា និង ពេជ្រ រតនាទេវី គ្រោងវិលចូលសិល្បៈជាថ្មីក្រោយពីពួកគេទើបនឹងវិលមកពីបន្តការសិក្សានៅប្រទេសអូស្ត្រាលី។

គេចាំបានថាស្រីស្អាត ​ពេជ្រ​ ​សុវណ្ណ​វិជ្ជ​រ៉ា​ ​និង​ ​ពេជ្រ​ ​រតនា​ទេវី​ ​ធ្លាប់​បាន​អុកឡុក​ពិភព​សិល្បៈ​ឱ្យ​រង្គើកាលពី​ប៉ុន្មាន​ឆ្នាំមុនពិសេសក្នុងការសម្តែងបទចម្រៀងជាច្រើនឲ្យផលិតកម្មក្នុងស្រុក ប៉ុន្តែ​ដោយសារ​ត្រូវ​បន្ត​ការសិក្សា​នៅ​ប្រទេស​អូស្រ្តាលី​ ​បាន​ធ្វើ​ឱ្យ​នាងស​ម្រេច​ចិត្ត​ផ្អាក​សិល្បៈ​ ​ទាំងគ្មានដំណឹង។​ ​

ដោយឡែក​ជួប​ជាមួយ​ ​ពេជ្រ​ ​សុវណ្ណ​វិជ្ជ​រ៉ា​ ​និង​ ​ពេជ្រ​ ​រតនា​ទេវី​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​យើង​ចាប់​អារម្មណ៍​ឃើញថា​ ​អ្នក​ទាំងពីរ​នៅតែ​ស្រស់​ស្អាត​ដដែល​ ​។​ ​ពេជ្រ​ ​សុវណ្ណ​វិជ្ជ​រ៉ា​ ​បាន​រៀបរាប់​​ប្រាប់​ថា​ ​នាង​ទើបតែ​ត្រឡប់​មក​ពី​ប្រទេស​អូស្រ្តាលី​វិញ​ ​ក្រោយពេល​ចេញទៅ​បន្ត​ការសិក្សា​នៅ​ទីនោះ​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ ​ពេលនេះ​នាងស​ម្រេច​ចិត្ត​វិលត្រឡប់​មក​រស់នៅ​ស្រុក​កំណើត​វិញ​ ​ព្រមទាំង​ត្រៀម​ខ្លួន​នឹង​ចេញ​សម្តែង​នៅក្នុង​រឿង​មួយចំនួន​ផង​ដែរ​ ​។​ អ្វីដែលពិសេសគឺម្តាយបង្កើតរបស់នាងដែលធ្លាប់មានឈ្មោះក្នុងការផលិតភាពយន្តកាលពីអំឡុងទសវត្សរ៍ទី៩០ នោះ នឹងចាប់ផ្តើមបើកដំណើរការផលិតកម្មឡើងវិញ ។ នាងថាការបើកដំណើរការនេះនឹងចាប់ផ្តើមពីដើមឆ្នាំ២០២០ ទៅដោយមានក្រុមការងារផលិតមួយត្រៀមរួចជាស្រេច ហើយប្រាកដណាស់ថា នាងនិងប្អូនស្រីនឹងលេចមុខជាថ្មីក្នុងភាពយន្តទាំងនោះ។

ស្រប​ពេល​ត្រៀមខ្លួន​លេចមុខ​ក្នុង​រឿង​ថ្មី​មួយ​ ​ពេជ្រ​ ​សុវណ្ណ​វិជ្ជ​រ៉ា​ ​បាន​បង្ហើប​ប្រាប់​ថា​ ​ជំហាន​ដំបូង​នេះ​ ​នាង​ត្រៀមខ្លួន​នឹង​ចូល​ដើរ​ម៉ូដ​ឡើងវិញ​ ​។​ ​ដោយឡែក​ ​ពេជ្រ​ ​រតនា​ទេវី​ ​ដែល​ជា​ប្អូនស្រី​​របស់​ ​ពេជ្រ​ ​សុវណ្ណ​វិ​ជ្រ​រ៉ា​ ​វិញ​ ​ក៏បាន​ប្រកាស​វិលត្រឡប់​មក​សិល្បៈ​រួម​ជាមួយ​ប្អូនស្រី​ផង​ដែរ​ ​នាង​សង្ឃឹមថា​ការ​វិល​​ត្រឡប់​របស់​នាង​លើ​នេះ​នឹង​កាន់តែ​ធ្វើ​ឱ្យ​នាង​ល្បីល្បាញ​ឡើងវិញ​ ​កន្លងមក​នាង​ធ្លាប់​លេចមុខ​នៅក្នុង​​រឿង​អប់រំ​ ​និង ​រឿង​ដុំ​ជាច្រើន​ ​៕​ ​ វឌ្ឍនា


ចែករំលែក៖