ខ្ញុំបាទបានឃើញកាសែតចុះផ្សាយព្រោងព្រាតជាថ្មីទៀត ហើយករណីដែលអាជ្ញាធរ មាន សមត្ថកិច្ចចុះបង្ក្រាបទីតាំងលួចផលិតស្ករត្នោតក្លែងក្លាយចំនួន៤កន្លែង (៤ផ្ទះ) ស្ថិត ក្នុងភូមិព្រៃខ្លា ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ ការបង្ក្រាបបែបនេះមិនមែនជា លើកទីមួយទេ ផ្ទុយទៅវិញអាជ្ញាធរបានបង្ក្រាបទីកន្លែងផលិតស្ករត្នោតក្លែងក្លាយខាង លើនេះច្រើនលើកច្រើនសាមកហើយ។ ហេតុអ្វីបានជាពួកគេនៅតែបំពានច្បាប់នៅ ពេលដែលដឹងថា ទង្វើបែបនេះវាខុសច្បាប់នោះ? ពោលគឺការដែលមិនបានអនុវត្ត ច្បាប់ឲ្យបានរឹងមំា ទើបបានជាពលរដ្ឋនៅភូមិព្រៃខ្លា ឃុំកុមារាជា ចេះតែនាំគ្នាបំពាន ច្បាប់ម្តងហើយម្តងទៀត មិនឈប់ឈរនោះ។
ការលួចផលិតស្ករត្នោតក្លែងក្លាយរបស់អ្នកភូមិខាងលើនេះ ត្រូវបានអាជ្ញាធរចុះ បង្ក្រាប និងហៅម្ចាស់ទីតាំងមកអប់រំ ណែនាំច្រើនលើកច្រើនសាមកហើយ។ តាមខ្ញុំ យល់ ការអប់រំណែនាំក្នុងរឿងខុសច្បាប់បែបនេះមិនគួរធ្វើឡើងច្រើនដងពេកទេ ផ្ទុយទៅវិញ អ្នកដែលប្រព្រឹត្តខុសច្បាប់ម្តងហើយម្តងទៀត មិនគួរលើកលែងតាមរយៈ ការអប់រំម្តងហើយម្តងទៀតនោះឡើយ។ មានតែការអនុវត្តច្បាប់ ពោលគឺត្រូវចាប់អ្នក ប្រព្រឹត្តល្មើសទាំងនោះ បញ្ជូនទៅឲ្យតុលាការវិនិច្ឆ័យទោស ទើបធានាបានថា គ្មាន ទៀតទេការលួចផលិតស្ករត្នោតក្លែងក្លាយនៅឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវនោះ។ ប្រសិនបើនៅតែបន្តបបោសអង្អែលអ្នកប្រព្រឹត្តល្មើសច្បាប់ទៀតនោះវានៅតែមាន អ្នកលួចផលិតស្ករត្នោតជាបន្តទៀតមិនខានឡើយ។
តាមការយល់ឃើញរបស់ខ្ញុំបាទ ស្ថាប័នជំនាញ ជាពិសេសអាជ្ញាធរដែនដីត្រូវតាម ដានរាល់សកម្មភាពរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ដើម្បីធានាថា គ្មានទេការលួច ផលិតស្ករត្នោតក្លែងក្លាយ។ ជាពិសេសជាងនេះទៅទៀត ការអនុវត្តច្បាប់ដ៏តឹងរុឹង ពោលគឺបុគ្គលណាដែលប្រព្រឹត្តល្មើសច្បាប់ នៅតែលួចផលិតស្ករត្នោតក្លែងក្លាយ ត្រូវតែចាត់វិធានការតាមច្បាប់ឲ្យបានតឹងរឹុងបំផុត។ អាចនិយាយបានថា ចាប់បញ្ជូនជនប្រព្រឹត្តល្មើសទៅឲ្យតុលាការផ្តន្ទាទោស គឺជារឿងដែលសមហេតុសមផល សម្រាប់ពលរដ្ឋទាំងអស់។ មិនមែននៅតែលួងលោមបបោសអង្អែលចំពោះអ្នកប្រព្រឹត្តច្បាប់តាមរយៈការអប់រំណែនាំម្តងហើយម្តងទៀតនោះទេ។ ប្រសិនបើមានជនដែល ប្រព្រឹត្តល្មើសច្បាប់ (អ្នកផលិតស្ករត្នោតក្លែងក្លាយ) ត្រូវបានផ្តន្ទាទោស មេ្ល៉ះសមមក ដល់ ពេលនេះគ្មានអ្នកលួចផលិតស្ករត្នោតក្លែងក្លាយទៀតឡើយ។
អ្វីដែលខ្ញុំបាទយល់ឃើញនៅពេលនេះ មិនត្រូវបក់ផ្សែងក្នុងរឿងផលិតស្ករត្នោត ក្លែងក្លាយនោះទៀតទេ។ ជនដែលប្រព្រឹត្តល្មើសច្បាប់មិនត្រូវបន្តទទួលការបានការ អប់រំទៀតឡើយ ផ្ទុយទៅវិញត្រូវចាប់បញ្ជូនពួកគេទៅឲ្យតុលាការផ្តន្ទាទោស នោះវា នឹងធានាបានថា នៅឃុំកុមារាជា ស្រុកបាទី គ្មានអ្នកលួចផលិតស្ករត្នោតក្លែងក្លាយ ទៀតឡើយ។ រឿងមួយទៀត គឺអាជ្ញាធរមូលដ្ឋានមិនត្រូវផ្តេកផ្តួល ឬលាក់បាំងទង្វើ អសកម្មខុសច្បាប់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ។ ផ្ទុយទៅវិញត្រូវចាត់វិធានការភ្លាមៗ ចំពោះជនណាដែលប្រព្រឹត្តល្មើសច្បាប់ក្នុងករណីស្ករ ត្នោតក្លែងក្លាយនេះ៕ ប្រជាពលរដ្ឋម្នាក់