ព័ត៌មានទាន់ហេតុការណ៍៖

មច្ឆជាតិក្នុងបឹងទន្លេសាបមុខតែរលាយក្រោមស្នាដៃឈ្មួញវៀតណាមប្រើឧបករណ៍នេសាទទំនើប

ចែករំលែក៖

ខេត្តកំពង់ធំ៖ មច្ឆជាតិបឹងទន្លេសាប មានការថយចុះយ៉ាងខ្លាំងក្នុងឆ្នាំ២​០១​៩- ២​០២០នេះ ដោយសារបទល្មើសនេសាទទ្រង់ទ្រាយធំកើតឡើងរៀងរាល់ឆ្នាំ នៅក្នុង​ទឹ​ក​ដីខេត្តកំពង់ធំ រីឯអាជ្ញាធរនិងមន្ត្រីជំនាញរក្សាភាពស្ងៀមស្ងាត់មិនព្រមចាត់វិធានការ​​។

តាមសេចក្ដីរាយការណ៍មកថា បទ​ល្មើសនេសាទកើតមានក្នុងរដូវទឹកស្រក ហើយមច្ឆជាតិក្នុងបឹងទន្លេសាបក្នុងឆ្នាំ​២០១​៩​-​២០២០នេះ គឺមានការថយចុះ​យ៉ា​ង​ខ្លាំង ស្របពេលក្រុមជនល្មើសចេញនេសាទប្រើប្រាស់ឧបករណ៍ទំនើបដែលគេចាត់ទុកថា ជាឧបករណ៍បំផ្លាញមច្ឆជាតិយ៉ាងឆាប់រហ័សបំផុត ជាប្រភេទអួនគូក​ែ​ច្នៃ ហៅយ៉ាំង​កាវ​នេះអូសទាញដោយប្រើ​ប​្រាស់ម៉ាសុីនធំៗ មាន៦ម៉ាសុីន អូសទា​ញ​ដល់បាតដី ចំណុ​ច​​មុខបាឡត និងចំណុច​មុខពាមបាង ក្នុង​ឃុំ​ព​ាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។​គេ​សង្កេតឃើញក្រុមជន ល្មើសធ្វើសកម្មភាពនេសាទជិតមួយខែមកហើយ ដោយសេរី រីឯអាជ្ញាធរនិងមន្ត្រីជំនាញសង្កាត់ជលផលពាមបាងបែរជារក្សាភាពស្ងៀមស្ងាត់មិន បញ្ចេញកម្លាំងមកបង្ក្រាបដែលធ្វើឱ្យមហាជនដាក់ការសង្ស័យមានលក្ខណៈត្រូវរ៉ូវគ្នាជាប្រព័ន្ធ។

ប្រភពព័ត៌មានពីប្រជានេសាទជា លក្ខណៈគ្រួសារក្នុងតំបន់បឹងទន្លេសាប នៃ​ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បាន​ឲ​្យដឹងថា មួយរយៈកាលចុងក្រោយនេះបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតឡើងយ៉ាងពេញបន្ទុក ព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចក្នុងមូលដ្ឋាន។

ប្រភពដដែលបានបន្តថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីលោក ហ៊ុន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង នោះទេក្រុមឈ្មួញមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តដូចសព្វថ្ងៃនេះទេ។ ដោយសារតែមន្ត្រី​រដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធ​ឃុ​ប​​​ឃិតដើម្បីផលប្រយោជន៍ទើបក្រុមជនល្មើសមួយចំនួន អាចប្រើឧបករណ៍ខុស ច្បាប់ទ្រង់ទ្រាយធំនេសាទត្រីតាមអំពើចិត្ត ដោយមិនខ្វល់ពីមហន្តរាយនៃធនធានមច្ឆជាតិក្នុងបឹងទន្លេសាបនោះឡើយឲ្យតែបានផលប្រយោជន៍មកលើខ្លួន។

ពួកឈ្មួញដែលចូលមកនេសាទប្រើ ឧបករណ៍អួនកែច្នៃល្មើសច្បាប់ទាំងនោះគេស្គាល់ឈ្មោះថា ១.អេង ចេង, ២.អេង វេង, ៣.អេង ម៉ៅ, ៤.ង្វៀង យ៉ាំងគូ, ៥.ង្វៀង យ៉ាំងឡាំង, ៦.ឌី ណា និង៧.ឈ្មោះ ភឿន ដោយពួកគេឲ្យជនជាតិវៀតណាមម្នាក់ឈ្មោះ អេង ចេង មានទីលំនៅភូមិកំពង់ហ្លួង ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចេញមុខរត់ការយកសំណែនចែកជូនគ្រប់ស្ថាប័នតាំងពីថ្នាក់ក្រោមដល់លើ ដោយ​ចំណា​យក្នុងអួន១វង់ៗប្រមាណ ជាង២២០លានរៀលជាថ្នូរធ្វើការនេសាទដោយសេរីមិនមានការបង្ក្រាប។

សកម្មភាពនេសាទប្រើឧបករណ៍អួនគូកែច្នៃ ហៅយ៉ាំងកាវខាងលើនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកនេសាទលក្ខណៈគ្រួសារដូចជាអ្នករាយមង ចង​សន្ទូច ដាក់​សៃយុឺន ក្នុងនោះប៉ះពាល់ដល់​អេកូឡូសុី ក្នុងបាតទន្លេធ្វើឲ្យទឹកល្អក់ប៉ះពាល់បរិស្ថានតំបន់បឹងទន្លេសាប និងធ្វើឲ្យហិនហោចអស់ហ្វូងមច្ឆជាតិយ៉ាងឆាប់រហ័សបំផុតគួរឲ្យសោកស្តាយ ។

ប្រភពដដែលបានប្រាប់បន្តទៀតថា បទ​ល្មើសខាងលើនេះ គ្មានរឿងអ្វី​ចម្លែក​នោះ​ឡើយ ដោយកើតឡើងជារៀងរាល់ឆ្នាំ រីឯ​ក្រុម​ឈ្មួញគឺមុខដដែលៗ មហាជនបានដាក់ការសង្ស័យអ្នកដែលទទួលខុសត្រូវខ្ពស់ជាងគេនិងទទួលបានប្រយោជន៍ច្រើនជាងគេពីបទល្មើសទាំងនេះ គឺ លោក ហម ហុន នាយខណ្ឌរដ្ឋបាលជលផល និងលោក ប៉ែន សុវណ្ណរិទ្ធប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទខេត្តកំពង់ធំ ដែល​ទើប​ឡើងថ្មី ក៏មហាជនដាក់ការសង្ស័យទទួលសំណែនយ៉ាងច្រើនក្រាស់ក្រែលពីក្រុមជនល្មើសខាងលើនោះផងដែរ។

ពាក់ព័ន្ធករណីខាងលើនេះ លោ​ក ហ៊ុន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាងបានឲ្យដឹងថា លោកបានឈប់ សម្រា​​ក​ព្យា​ប​ាលជំងឺជាង១០ថ្ងៃហើយ តែលោកឮថាមានក្រុមជនខិលខូចខាងលើលួចចូលមកទឹកដីលោក គ្រប់គ្រងពិត​ប្រាក​ដមែន កន្​ល​ង​មកលោកនិងកម្លាំង របស់លោកបាន​ចុះ​បង្ក្រាបដែរ តែបង្ក្រា​ប​មិនដែលបាននោះទេ ដោយក្រុមឈ្មួញទាំងនោះមានឧបករណ៍ទំនើបៗទើបមិនអាចចូលទៅជិតវាបាន។

ដោយឡែក លោក ប៉ែន សុវណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់និងនេសាទខេត្តកំពង់ធំ បានប្រាប់តាមទូរស័ព្ទឲ្យសារព័ត៌មានយើងដឹងបន្ថែមថា លោកមិនទាន់ទួលបានដំណឹងនៅចំណុចខាងលើមានក្រុមជនល្មើសធ្វើការនេសាទបទល្មើសទ្រង់ទ្រាយធំនោះនៅឡើយទេ។ លោកក៏បានសន្យាធ្វើការស្រាវជ្រាវកំណត់មុខសញ្ញានិង ដឹកនាំកម្លាំងចុះទៅបង្ក្រាបរយៈពេលខ្លីខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា ក្រុមឈ្មួញបំ​ផ្លា​ញ​មច្ឆជាតិខាងលើនេះដែល​មានជនជាត​ិវៀ​ត​ណាមម្នាក់ឈ្មោះ អេង ចេង ជា​មេ​ខ្លោង​រត់​ការឲ្យនោះ មិនមែនតែធ្វើសកម្មភាពក្នុងខេត្តកំពង់ធំនោះទេ គឺនៅ​ខេត​្តពោធិ៍សាត់ និង ខេត្តសៀមរាប ក្នុងប​ង​ទន្លេសាបក៏មាន​ដែរ​៕ ប៊ុន រិទ្ធី


ចែករំលែក៖