ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ជិះម៉ូតូធ្វើសកម្មភាពឆក់កាបួបលុយនារីម្នាក់ព្យាយាមរត់គេចខ្លួនតែពុំបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាឆក់កាបូបលុយ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះ បានជិះម៉ូតូឌុបគ្នា ធ្វើសកម្មភាពឆក់កាបូបលុយរបស់នារីម្នាក់ ដែលកំពុងជិះម៉ូតូតាមដងផ្លូវ ខណៈចេញពីមកពីផ្សាវិញ ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនបានមានគ្នា២នាក់ ទី១-ឈ្មោះ សុង ចាន់ថុល ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិផែថ្ម សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទី២-ឈ្មោះ គិន ភក្តី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិស្វាយជ្រុំ ឃុំព្រែកល្វា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែកនារីរងគ្រោះឈ្មោះ ខែម សូលីម ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅភូមិសល់ដី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ ម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ូគីឡែត ពណ៍ទឹកមាសលាយស ពាក់ស្លាកលេខ ភ្នំពេញ 1HY4342 ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូពីផ្សារអង្គស្នូលត្រឡប់មកផ្ទះវិញ ដោយមានកាន់កាបូបជាប់ និងដៃ ខណៈជិះមកដល់មុខវត្តអង្គសម្ពលី ស្រាប់តែឃើញម៉ូតូរបស់ជនសង្សយ័ជិះវ៉ាទៅមុខ ហើយងាកមកមើលជនរងគ្រោះ ឃើញជនរងគ្រោះកាន់កាបូបជាប់ដៃ ភ្លាមនោះជនសង្សយ័បានបន្ថយល្បឿនម៉ូតូ ដោយចាំឲ្យជនរងគ្រោះបើកម៉ូតូវ៉ាទៅមុខមុន បន្ទាប់មកជនសង្សយ័បានបើកម៉ូតូទៅទន្ទឹមគ្នាហើយ ជនសង្ស័យដែលអង្គុយខាងក្រោយ ធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះបាន ភ្លាមនោះ ជនរងគ្រោះបានដួលម៉ូតូ ហើយស្រែកឆោឡោឲ្យគេជួយ ស្របពេលនោះ កម្លាំងសមត្ថកិច្ចនគរបាលកំពុងល្បាតតាមដងផ្លូវ ក៏បានជិះម៉ូតូដេញតាមពីក្រោយ រួមទាំងកម្លាំងប្រជាការពារបាននាំគ្នាជួយស្ទាក់ រហូតឃាត់ខ្លួនជនសង្ស័យបាននៅចំណុចខ្នងប្រឡាយតាហោ ស្ថិតក្នុងភូមិកណ្តោស ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ គិន ភក្តី បានសារភាពថា ខ្លួនជាអ្នកអង្គុយខាងក្រោយ ហើយខ្លួនបានឆក់កាបូបពីដៃជនរងគ្រោះពិតប្រាកដមែន ៕ ស្អាងជ័យ


ចែករំលែក៖