ខេត្តព្រះសីហនុ៖ មានអគ្គិភយ័ឆេះបន្ទប់ជួលស្នាក់នៅរបស់ជនបរទេស (ជនជាតិអឺរ៉ុប) នៅម្តុំអូរឈើទាល ស្ថិតនៅក្រុម១៤ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ វេលាម៉ោង៤កន្លះទៀបភ្លឺ ថ្ងៃ៦ ខែធ្នូ ឆ្នាំ២០១៩ ។
បើតាមសមត្ថកិច្ចដែលចុះពន្លត់ផ្ទាល់ថា មានបន្ទប់ជួលទំហំ៣ម៉ែត្រគុណ និង៤ម៉ែត្រ ចំនួន៦បន្ទប់ដែលនៅជាប់ៗគ្នាសង់ពីឈើប្រកស័ង្កសី គ្មានមនុស្សស្នាក់នៅ ត្រូវបានអគ្គិភយ័ឆេះបំផ្លាញអស់ ។
សមត្ថកិច្ចបញ្ជាក់ថា មិនមានមនុស្សរងគ្រោះថ្នាក់ទេ ។ ផ្ទះមិនមានមនុស្សនៅ និងមិនបានតភ្លើងចូលទេ ហេតុដូច្នេះសមត្ថកិច្ចសន្និដ្ឋានថាមានតែមនុស្សលួចដុត បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ៕ ឆ្លាម សមុទ្រ