ព័ត៌មានទាន់ហេតុការណ៍៖

ដេកឱបប្តីពេញមួយយប់ ព្រឹកឡើងដាស់មិនងើប ទើបដឹងថា ស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ ប្រពន្ធដេកឱបប្តីនឹងដើមទ្រូងពេញមួយយប់ ស្រាប់តែព្រឹកឡើងដាស់មិនងើប ទើបដឹងថាស្លាប់ សង្ស័យខ្យល់គរ ស្រែកឆោឡោផ្អើលកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅបន្ទប់ជួលលេខ៧ ក្រុម៣ ភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ សន សំបូរ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ដឹកទឹកសុទ្ធលក់ មានស្រុកកំណើត ភូមិអូរម៉ាល់ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានប្រពន្ធឈ្មោះ ពុំ សឹម អាយុ២៧ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានស្រុកកំណើតភូមិល្វាស ឃុំល្វាស ស្រុកល្វាឯម ខេត្តកណ្តាល មានកូនស្រីម្នាក់ រស់នៅជាមួយជីដូន នៅឯស្រុកល្វាឯម ។ ប្តី-ប្រពន្ធទាំង២នាក់ ស្នាក់អាស្រ័យនៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ។

តាមការបំភ្លឺ ពីស្ត្រីជាភរិយារបស់សព នៅចំពោះមុខសមត្ថកិច្ចឲ្យដឹងថា កាលពីល្ងាចថ្ងៃទី០៥ ខែធ្នូ ប្តីរបស់គាត់ ក្រោយវិលមកពីលក់ទឹកសុទ្ធវិញ ជួបជុំគ្នាជាមួយបងប្អូន អ្នកជិតខាងចំនួន៤នាក់ ទិញស្រាបៀ១កេសកន្លះ មកហូប រហូតដល់វេលាម៉ោង៩ និង៣០នាទីយប់ ទើបអស់ ចែកផ្លូវគ្នាចូលសម្រាករៀងខ្លួន ហើយប្តីរបស់គាត់ ក្រោយឈប់ហូបស្រា បានហូបបាយ រួចក៏ចូលដេកសម្រាកដែរ លង់លក់រហូត ទាំងមិនអារម្មណ៍អាកាសធាតុបែបខ្យល់ត្រជាក់ ហើយអ្វីដែលមិននឹកស្មានដល់ ស្រាប់តែនៅវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែធ្នូ នេះក្រោកពីដំណេក ងើបស្លៀកពាក់រៀបចំ និងចេញទៅ ដាស់ប្តី មិនកម្រើក ពិនិត្យជាក់ស្តែងទេីបដឹងថា ប្តីស្លាប់បាត់ទៅហើយ មិនដឹងតាំងពីពេលណា ទើបឆោរឡោ ផ្អើលអ្នកជិតខាង សាច់ញាតិ បន្ទប់ក្បែរខាង នឹកអាណិត ស្រណោះរកសុឹងតែមិនជឿ ថាមានរឿងសោកសៅបែបនេះ សម្រាប់គ្រួសារ រាយការណ៍ទៅសមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ។

សាកសព ក្រោយពីនគរបាលជំនាញ ពិនិត្យ កោសល្យវិច័យ ឃើញថាស្លាប់ដោយគាំងបេះដូង រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកល្វាឯម ៕ សុខាសែនជ័យ


ចែករំលែក៖