ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍បុកបន្ដគ្នា បណ្ដាលឲ្យខូចខាតយានយន្ត៣គ្រឿង និងរបួសមនុស្ស៣នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុក និងគោយន្តកន្រ្តៃ បន្ដបុករថយន្តមួយទៀត លើកំណាត់ផ្លូវជាតិលេខ០៦ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៤០ នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចុះណុចទល់មុខផ្ទះឈ្មោះ ជា គឹមលន ស្ថិតនៅភូមិកំពង់ក្តី១ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក Hyundai ពណ៌ស ដឹកម៉ាសុីនច្រូតស្រូវបានបើកបរទិសដៅពីលិចទៅកើតទៅ បុកគោយន្តកន្រ្តៃបោកស្រូវពណ៌ខៀវ អ្នកបើកបរទាំង២មិនស្គាល់់អត្តសញ្ញាណ រងរបួសបញ្ជូនទៅមន្ទីរពេទ្យ បានជ្រុលទៅបុករថយន្តម៉ាក Hyundai ប្រភេទដឹកទំនិញធុនធំអ្នកបើកបរ ឈ្មោះ ប៉ាន់ ចាន់ដារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាបទិសដៅពីកើតទៅលិច ។

មូលហេតុ បើកបរក្នុងល្បឿនលឿន ។ ក្រោយពេលកើតហេតុ កម្លាំងជំនាញចុះដល់កន្លែងកើតហេតុសង្គ្រោះជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យធ្វើការវាស់វែងកត់កំណត់ហេតុ និងប្រមូលវត្ថុតាងពាក់ព័ន្ធយកទៅរក្សាទុកអធិការដ្នាមនគបាលស្រុករង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖