ភ្នំពេញ៖ លោក ឯក ប៉ូលីហ្វីល ចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែធ្នូ នេះ សម្រេចឃុំខ្លួនថៅកែការ៉ាស់សាំង PTT កូនប្រុសតំណាងរាស្ត្រ ច័ន្ទ សារុន ដាក់ពន្ធនាគារបណ្តោះអាសន្ន ។
នេះបេីតាមប្រភពព័ត៌មានច្បាស់ការណ៍មួយ ថ្លែងប្រាប់ មុននេះបន្តិច ។
លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សារុន វីថូរ៉ាត់ ថៅកែការ៉ាស់សាំង PTT ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។
ចំណែកគ្រូបង្រៀន ត្រូវបានដោះលែងអោយមានសេរីភាព វិញ ព្រោះរកមិនឃេីញពីការប្រព្រឹត្តបទល្មេីសលួចថតរូបអាក្រាតនារីក្នុងបន្ទប់ទឹក ។
លោក សារុន វីថូរ៉ាត់ ត្រូវបានជនរងគ្រោះ ចោទប្រកាន់ថា បានបញ្ជាអោយកូនចៅព្រួតវៃស្ទើរស្លាប់ ដោយអះអាងថា បានលួចថតនារីក្នុងបន្ទប់ទឹក កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ថ្មីៗនេះ ៕ចេស្តា