ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ប្រគល់ប័ណ្ណសរសើរ និងបំពាក់ឋានន្តរសក្កិមន្ត្រីនគរបាលជាតិ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨ និង៣០នាទី នៅសាលាប្រជុំសាលាខណ្ឌដូនពេញ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ប្រគល់ប័ណ្ណសរសើរ និងបំពាក់ឋានន្តរសក្កិមន្ត្រីនគរបាលជាតិ ចំណុះការិយាល័យជំនាញ អធិការដ្ឋានគរបាលខណ្ឌដូនពេញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ក្នុងពិធីប្រកាសផ្ទេរភារកិច្ចនេះដែរ ក្រោមអធិបតីភាព លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរងនគរបាលរាជធានីភ្នំពេញ តំណាង ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខណ្ឌ លោក អធិការនគរបាលខណ្ឌ លោក លោកស្រីមន្រ្ដីនគរបាលក្រោមឱវាទពាក់ព័ន្ធ លោក នាយករដ្ឋបាល លោក លោកស្រីប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ លោក លោកស្រីចៅសង្កាត់ទាំង១១ និង នាយនគរបាលប៉ុស្ដិ៍រដ្ឋបាលទាំង១១ ។

ក្នុងឱកាសនោះផងដែរ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ក៏បានចូលរួមមានប្រសាសន៍ផ្ដាំផ្ញើរ និងណែនាំឲ្យបងប្អូនមន្រ្ដីនគរបាលយើង យកចិត្តទុកដាក់ពង្រឹងបន្ថែមការងាររៀបចំសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងមូលដ្ឋាន ជាពិសេសអនុវត្តឲ្យបានជាប្រចាំលើការងារបង្កា បង្រ្កាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់គ្រប់ប្រភេទ ជាពិសេសធានាបាននូវសុខសុវត្ថិភាពសង្គមល្អប្រសើរក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋយើង ៕ស តារា


ចែករំលែក៖