ព័ត៌មានទាន់ហេតុការណ៍៖

ប្រើប្រាស់សារធាតុញៀនហួសកម្រិតគាំងបេះដូងស្លាប់

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់ដោយមានជំងឺហឺត និងមានជំងឺផ្លូវចិត្តហើយ បានប្រើថ្នាំប្រចាំកាយ រហូតមក ស្រាប់តែនៅសុខៗ ក៏ពិបាកដកដង្ហើម រត់ចេញពីកន្ទប់ ឲ្យគេឯងជួយតែអកុសលជួយមិនទាន់ ក៏ប្រកាច់ស្លាប់ភ្លាមៗ ។

ហេតុការណ៍​នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង០០នាទីព្រឹក ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៩ ចំណុចផ្ទះវីឡា ក្រុមទី១២ ផ្ទះលេខ៦ ផ្លូវ២០០២ ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ស៊ន សារ៉ាត់ ភេទស្រី អាយុ៣៤ឆ្នាំ ស្នាក់នៅក្នុងអង្គការគាំពារ ពលរដ្ឋខ្មែរគ្មានទីពឹង ផ្ទះលេខ៦ ផ្លូវ២០០២ ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមការបំភ្លឺរបស់ឈ្មោះ ហិន សារុន ភេទប្រុស មុខរបរសន្តិសុខ យាមអង្គការ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះបានចូលមកស្នាក់នៅក្នុងអង្គការនៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៩ ហើយជនរងគ្រោះមានជំងឺហឺត និងមានជំងឺផ្លូវចិត្តហើយបានប្រើថ្នាំប្រចាំកាយរហូត ។ លុះរហូតដល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៥ព្រឹក​ គាត់កំពុងរៀបចំឯកសារនៅក្នុងផ្ទះ ស្រាប់តែជនរងគ្រោះអត់ចេញពីក្នុងបន្ទប់ ស្រែកឲ្យជួយមានសភាពពិបាក ដកដង្ហើមភ្នែកស្លឺឡើងលើមុខស្លេកស្លាំង ពេលនោះ រូបគាត់ក៏បានចូលទៅជួយធ្វើចលនា តែជនរងគ្រោះតែដោយអកុសលជនរងគ្រោះ ក៏បានដាច់ខ្យល់ស្លាប់បាត់ទៅ ។

បន្ទាប់មករូបគាត់ក៏បានរាយការណ៍ទៅថ្នាក់លើរបស់ខ្លួន ទើបរាយការណ៍បន្តប្រាប់សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យនៅកន្លែងកើតហេតុតែម្ដង ។

យោងតាមការពិនិត្យផ្នែកជំនាញបច្ចេកទេសវិទ្យាសាស្ត្រនគរបាលស្នងការនគរបាលរាជធានីភ្នំពេញ និងតាមការបញ្ជាក់របស់លោកឧកញ៉ាវេជ្ជបណ្ឌិតនង សុវណ្ណារ័ត្ន គ្រូពេទ្យសាកលវិទ្យាល័យបានបញ្ជាក់ថា សាកសពគឺស្លាប់ដោយសារគាំងបេះដូងបណ្ដាលមកពីប្រើប្រាស់សារធាតុញៀនប្រភេទម៉ាក ហ្វីន ៕ សុខាសែនជ័យ​

 


ចែករំលែក៖