ព័ត៌មានទាន់ហេតុការណ៍៖

មូលដ្ឋានសង្កាត់អូរឫស្សី១ ហ៊ុមព័ទ្ធទៅដោយបនល្បែងសុីសងគ្រប់ទិសទី ក្រោមក្រសែភ្នែកនាយប៉ស្តិ៍ លោក ថោង ម៉ារឌី

ចែករំលែក៖

ភ្នំពេញ៖ ករណីកន្ទុយលេខ ឆ្នោតវៀតណាម បៀរ អាប៉ោង រីកដុះដាលកាន់តែច្រើន ក្នុងមូលដ្ឋានសង្កាត់អូរឫស្សី១ ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ ។ ផ្ទុយពីការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព វេទិកាសាធារណៈ ការរិះគន់ពីប្រជាពលរដ្ឋនៅតែបន្តកើតមានដដែលជាដដែល មិនសង្ឃឹមថា យន្តការលុបបំបាត់បទល្មើសអាចតឹងតែង យឹតយ៉ាវជាងអណ្តើកវារទៅទៀត ។

ប្រជាពលរដ្ឋបានលើកឡើងថា៖ មិនមែនលោក ថោង ម៉ារឌី នាយប៉ុស្តិ៍អូរឫស្សី១ ដល់ថ្នាក់មើលមិនឃើញរាល់ទីតាំងបនល្បែងសុីសងទាំងនោះទេ សំខាន់គាត់មានឆន្ទៈធ្វើការឬអត់.? ជាប់ពាក់ព័ន្ធ នឹងប្រយោជន៍ឬទេ.? ឬក៏ខ្លាចអាជ្ញាធរ សមត្ថកិច្ចថ្នាក់លើនៅពីក្រោយខ្នងបទល្មើសទាំងនោះ ទើបលោក ថោង ម៉ារឌី ចេញចរិក«កន្ទេលធំបន្លំដេក»..!!!

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋស្នើឲ្យលោក នេត ស៊ីថុន អធិការនគរបាលខ័ណ្ឌ ៧មករាជួយត្រួតពិនិត្យមើលលោក ថោង ម៉ារឌី នាយប៉ុស្តិ៍អូរឫស្សី១ ក្នុងតំណែងដ៏យូរឆ្នាំ ពោពេញដោយបទពិសោធន៍ អាចគាត់ពាក់ព័ន្ធទៅនឹងល្បែងស៊ីសងនៅក្នុងមូលដ្ឋានកំពុងតែរីកដូចផ្សិតនេះដែរទេ..! ពិសេសល្បែងស៊ីសង មានការលេងបៀរខ្លាឃ្លោកស្ថិតនៅខាងក្រោយប៉ុស្តិ៍ផ្ទាល់តែម្ដងជា និងនៅក្នុងបរិវេណផ្សារអូឫស្សីល្បែងស៊ីសងកត់កន្ទុយលេខ ឆ្នោតវៀតណាម បើកជាចំហរទៅហើយ ។

បើតាមប្រភពព័ត៌មានមួយបានបង្ហើបឲ្យដឹង៖ ថាល្បែងស៊ីសងកន្ទុយលេខ ឆ្នោតវៀតណាម កំពុងតែរីកនៅក្នុងទឹកដីប៉ុស្តិ៍អូរឫស្សី១កំពុងតែដំណើរការយ៉ាងរលូនទាំងនោះ អាចជាទីតាំងសែស្រឡាយ ឬចូលតាមរយៈរបស់លោកមេប៉ុស្តិ៍ តែបើមិនមែនជាសែស្រឡាយ សែន តាមរយៈលោកមេប៉ស្តិ៍ទេត្រូវបានលោកដាក់កូនចៅឲ្យចុះបិទឬចាប់ ។ ប្រជាពលរដ្ឋដាក់ការសង្ស័យថាប្រហែលជាទីតាំងល្បែងស៊ីសងទាំងអស់នោះមានភាគហ៊ុនរបស់លោកមេប៉ុស្តិ៍ដែរទើបបានជាលោកមានភាពមិនប្រក្រតីនៅក្នុងការចុះបង្ក្រាប ។

ជាក់ស្តែងថ្មីៗនេះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញដែលដឹកនាំប្រជុំដោយ លោក ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាយ៉ាងតឹងរឹងឲ្យអាជ្ញាធរមូលដ្ឋានធ្វើការបង្ក្រាបរាល់ទីតាំង ល្បែងសុីសងគ្រប់ប្រភេទតែបែរជាលោកនាយប៉ុស្តិ៍រូបនេះ នៅតែហ៊ានបណ្តែតបណ្ដោយឲ្យមានល្បែងសុីសងកន្ទុយលេខ និងល្បែងស៊ីសងនានាជាច្រើនដំណើរការយ៉ាងរលូនផ្គើន និងបទបញ្ជារបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញទៅវិញ..! ៕ ស រស្មី


ចែករំលែក៖