ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីមានសតិមិនប្រក្រតីចាប់អូសវាយក្មួយប្រុសតាមដងផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រែកលៀប

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់ត្រូវបានគេអះអាងថា មានសតិមិនប្រក្រតីបានចាប់អូសវាយក្មួយប្រុសរបស់ខ្លួននៅតាមដងផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ទៅនគរបាលប៉ុស្តិ៍ព្រែកលៀបឃាត់ខ្លួនយកមកសួរនាំ និងស្រាវជ្រាយព្រោះសង្ស័យ ចាប់ក្មេង ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៩ នៅតាមផ្លូវជាតិលេខ ៦ មុខវត្តវ៉ារិន្ទហៅវត្តព្រែកលៀប ក្នុងភូមិព្រែកលៀបសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។ ទោះបីជាយ៉ាងណា បន្ទាប់ពីនគរបាល និងអាជ្ញាធរសង្កាត់ស្រាវជ្រាវរកម្តាយក្មេង ឃើញបញ្ជាក់ថា ស្រ្តីនោះត្រូវជាម្តាយធំ និងមានសតិមិនស្រូវគ្រប់សមត្ថកិច្ចពុំបានឃាត់ខ្លួននោះទេ ។

ស្រ្តី ដែលវាយក្មួយមានឈ្មោះ ចាន់ រ៉ាវុធ អាយុ៣៤ឆ្នាំ ។ រីឯម្តាយក្មេង ឈ្មោះចាន់ បុរីអាយុ ២៨ឆ្នាំ ជាកម្មករសំណង់ មានលំនៅស្នាក់នៅការដ្ឋានសំណង់បុរីមួយក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក និងមានស្រុកកំណើត ភូមិ ហ៊បឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

តាមនគរបាលប៉ុស្តិ៍ បាន ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ នារី បានធ្វើដំណើរតាមផ្លូវជាតិលេខ ៦ មានក្មេង២នាក់ ។ នៅពេលធ្វើដំណើរតាមផ្លូវ នារីរូបនោះបានចាប់អូសដៃក្មេងប្រុសម្នាក់ និងវាយដោយសារតែក្មេងនោះមិនទៅតាម ។ ដោយឃើញដូចនេះ ប្រជាពលរដ្ឋ មានការសង្ស័យថា នារីរូបនោះចាប់វាយ ក៍បានប្តឹងនគរបាលចុះទៅអន្តរគមន៍ ដោយឃាតមកសួរនាំ ។ ភ្លាមៗនោះនគរបាល និងនារីជាអាជ្ញាធរសង្កាត់ ក៏បានចុះទៅសួរនាំ ។

តាមពត៌មានឲ្យដឹងទៀតថា នៅព្រឹកនោះ នៅពេលជួបម្តាយ ក្មេងនាងអះអាងថា នារីរូបនោះ ត្រូវជាបងស្រីរបស់ខ្លួនដែលមានសតិមិនស្រូវគ្រប់ ។

ស្រ្តីជាម្តាយ បានឲ្យដឹងថា ដោយសារតែខ្លួន ពុំមាននណាមើលកូន ក៍បានយកបងស្រីមកឲ្យជួយមើល និងស្នាក់នៅក្នុងរោងកម្មករ មិននឹកស្មានថា បងស្រីបាននាំកូនខ្លួនឯង និងក្មួយប្រុសចេញពីការដ្ឋានបែបនេះ ។

តាមពត៌មានឲ្យដឹងទៀត ដោយសារតែនារីនោះមានសតិមិនគ្រប់ និងនិយាយរវើរវាយថា មានគេដេញកាប់ ក៍បាននាំកូនខ្លួនឯង និងក្មួយធ្វើដំណើរដោយស្មើរជើងទៅផ្ទះ ។ នៅពេលធ្វើដំណើរបានប្រមាណជាង២គីឡូម៉ែត្រក្មួយប្រុស មិនព្រមទៅ ក៏បានចាប់អូស និងវាយដុំជាហេតុធ្វើឲ្យមានការភ្ញាក់ដល់ប្រជាពលរដ្ឋ ប្តឹងសមត្ថកិច្ចឲ្យជួយតែអន្តរាគមន៍តែម្តង៕ ជ្រោយពេជ្រ

 


ចែករំលែក៖