ខេត្តក្រចេះ៖ គំនរឈើជាច្រើនកន្លែងដែលក្រុមឈ្មួញលាក់ទុកត្រូវបានកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧១០ សហការជាមួយ សង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងដឹកនាំដោយលោកកែវចំណាន នាយសង្កាត់ និងកម្លាំងកងរាជអាវុធហត្ថដឹកនាំដោយលោក ជា សាងហុង ប្រធានស្នាក់ការ៧១០ចុះបង្ក្រាបរឹបអូសប្រគល់ឲ្យជំនាញ ។
ការចុះបង្ក្រាបនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១និង៣០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១៩ ត្រចំណុចផ្លូវចូលក្រុមហ៊ុនឆាយណាដាយណាមិច ស្ថិតនៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។
ប្រភពពីក្រុមចុះបង្ក្រាបនោះបានឲ្យដឹងថា ការបង្ក្រាបបានឈើអារ(សន្និធិ) ប្រភេទលេខ០១ និងលេខ០២(ក្តារ) ពីគំនរដែលមិនទាន់ដឹងចំនួនពិតប្រាកដ រង់ចាំវាស់វែងនៅថ្ងៃបន្ទាប់ ហើយវត្ថុតាងខាងលើត្រូវបានប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើអូរគ្រៀង យកទៅរក្សាទុកដើម្បីវាស់វែង និងចាត់ការបន្តទៅតាមច្បាប់ព្រៃឈើ ៕ ជីវ័ន្ត