ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញចាប់ទូកដឹកឈើសសេក មួយគ្រឿងដឹកយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ជិតគល់ស្ពានសេកុងស្ងាត់ៗ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ទូកដឹកឈើសសេកមួយគ្រឿងប្រភេទសន្លឹក ចុះពីគោលដៅខាងលើតាមបណ្តោយទន្លេសេកុង ត្រូវសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ ចាប់បង្ក្រាបបានស្ងាត់ៗ ខណ:លួចចរាចរណ៍ដឹកឈើខុសច្បាប់ ដោយមិនបានប្រាប់ជាមុន នៅវេលាម៉ោងប្រមាណជា៤ជាងទៀបភ្លឺ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ។

ខណ:ព្រឹកទើបភ្ញាក់ផ្អើលដល់ពលរដ្ឋ មានការងឿងឆ្ងល់មិនដឹងថា ទូកដឹកឈើនោះមិនដឹងថា សមត្ថកិច្ចចាប់ ឬឈ្មួញមានខ្នងបង្អែកក្រាស់យ៉ាងណានោះទេ ព្រោះក្រុមការងារពុំបានឃើញសមត្ថកិច្ច ឬមន្ត្រីជំនាញណាម្នាក់នៅយាមកាម ការពារទូកដឹកឈើនោះក្រោយពេលបង្ក្រាបបានដូចសព្វមួយដងនោះឡើយ ។

ក្រោយពីរាយការណ៍ទៅមន្ត្រីជំនាញ ខណ:ឃើញទូកដឹកឈើពេញ មកឈប់ចតក្រោមស្ពានសេកុងនោះ ក៏បានរាយការណ៍ជូនទៅលោកអន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានឆ្លើយថា ចាំឲ្យកូនចៅទៅមើល ខណ:ទូកចាកចេញពីច្រាំង សំដៅមកចតនៅកំពង់សាលាមុខរង្វង់មូលចាស់ ក្រោយមកខលម្តងទៀតបែរជាលោកឆ្លើយថា ឲ្យចុះសួរគេទៅឈើនោះ គេដឹកទៅណាវិញ ក្រោមកខលសួរម្តងទៀតទើបដឹងថាឈើនោះគេចាប់ ព្រោះកូនចៅលោកឈ្មោះហ៊ុន ប៊ុនអឿន នាយរងសង្កាត់ព្រៃឈើអូពង់មាន់ទើបនឹងប្រាប់ ។

ចំណែកលោកវា សុផាន់ នាយការិយាយល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគបាលខេត្តស្ទឹងត្រែង ក៏ឆ្លើយស្រដៀងនិងលោកនាយខណ្ឌដែរ ថា ចឹងចាំឲ្យកូនចៅទៅមើល ហើយក៏ស្ងាត់ឈឹងដូចគ្នា ។

តើនេះជាល្បិចរបស់សមត្ថកិច្ចឬ ដែលចុះបង្ក្រាបរួមគ្នា ហើយសូម្បីតែអ្នកសារព័ត៌មានសួរក៏លាក់ដែរ តើនេះជាមូលហេតុឬ ទើបធ្វើឲ្យបទល្មើសកើតមានពេញបន្ទុកក្នុងខេត្តស្ទឹងត្រែងនេះ មិនថាយប់ ឬថ្ងៃនោះទេការដឹកជញ្ចូនឈើមិនដែលមានច្បាប់នោះទេ ជាពិសេសរថយន្តដឹកទ្វារបង្អួចនោះតែម្តង ភាគច្រើនពួគគេតែងតែចេញនៅម៉ោង១២ជាង រហូតដល់ម៉ោង៤ទៀបភ្លឺ ។

តើចរាចរណ៍ត្រួតពិនិត្យនិងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ មានទាំងពីនគបាលចរាចរណ៍ផ្លូវគោក នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នគបាលប្រឆាំងគ្រឿងញៀន រួមទាំងមន្ត្រីសាធារណការផងដែរ ចល័តតាមគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ។

តាមមតិរបស់ពលរដ្ឋជាច្រើន បាននិយាយថា បើគិតទៅសូម្បីតែស្រមោចក៏វាចេញមិនរួចដែរ ក្នុងការអនុវត្តច្បាប់តាមគោលការ របស់ប្រមុខរាជរដ្ឋាភិបាល រួមនឹងគណ:បញ្ជាការឯគភាពខេត្តផងដែរ ។

បែរជាមន្ត្រីសមត្ថកិច្ចនិងមន្ត្រីជំនាញ ទាំងនោះគឃ្លើនមិនអនុវត្តន៍ច្បាប់របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចុះក៏ដូចគណ:បញ្ជាការឯកភាពខេត្តផងដែរ បែរជាបណ្តែបណ្តោយឲ្យបទល្មើសចេញយ៉ាងគគ្រឹក ដូចទឹកហូរបាក់ទំនប់ទៅវិញ ៕ មាស សុផាត


ចែករំលែក៖