ភ្នំពេញ៖ នាពេលបច្ចុប្បន្ន សាលារាជធានីភ្នំពេញ ជាពិសេសរាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ ពីបញ្ហាការកការកក់ស្ទះចរាចរ សោភ័ណ្ឌភាពក្នុងរាជធានីភ្នំពេញ ។ តែផ្ទុយទៅវិញ អាជ្ញាធរសង្កាត់ទួលស្វាយព្រៃទី២ ក្នុងមូលដ្ឋានខណ្ឌចំការមន មិនបានយកចិត្តទុកដាក់អនុវត្តន៍ទៅតាមគោលការរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលនោះទេ បែរជាបណ្ដែតបណ្ដោយឲ្យមានភាពអនាធិបតេយ្យតាមចិញ្ជើមផ្លូវបង្កឲ្យមានបបង្កឲ្យមានបញ្ហាកកស្ទះចរាចរទៅមួយថ្ងៃ និងធ្វើឲ្យបាត់បង់នូវសោភ័ណ្ឌភាពទីក្រុងដោយសារតែផលប្រយោជន៍ចូលហោប៉ាវផ្ទាល់ខ្លួនមិនខ្វល់ពីអ្វីទាំងអស់ ។ ជាក់ស្តែង តាមបណ្ដោយផ្លូវលេខ២១៧ ផ្លូវលេខ៣៥៦ ផ្លូវលេខ៣៦៤ និងផផ្លូវលេខ៣៧៤ ក្នុងមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី២ សឹងក្លាយទៅជាការដាក់លក់បន្លែរបស់អាជីវករពេញចិញ្ចើមផ្លូវ បង្កការកកស្ទះដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។
តាមប្រភពព័ត៌មានមួយចំនួនបានលើកឡើងថា ទីតាំងដែលលក់បន្លែរយ៉ាងអនាធិតេយ្យនេះ បង្កឲ្យមានការកកស្ទះចរាចរយ៉ាងខ្លាំងនេះប្រហែលជាមានលាភសក្ការៈដល់អាជ្ញាធរមូលដ្ឋាន ហើយទើបអាជីវករលក់បន្លែរនេះ លក់ដូរបានរលូនយ៉ាងនេះមិនដែលឃើញអាជ្ញាធរមានវិធានការចំពោះទីតាំងលក់ដូរយ៉ាងអនាធិតេយ្យនេះឡើយ ។
សូមបញ្ជាក់ផងដែរកន្លងមកនេះ នៅតាមបណ្ដាលផ្លូវជាច្រើនក្នុងមូលដ្ឋានខណ្ឌចំការមនដែលអាជីវកដាក់តាំងលក់រំលោភលើចិញ្ជើមផ្លូវបង្កការកក់ស្ទះចរាចរជារៀងរាល់ថ្ងៃតែម្ដង អាជ្ញាធរមូលដ្ឋានខណ្ឌចំការមនមិនបានយកចិត្តទុកដាក់ឡើយ តែរហូតដល់ពេលបច្ចុប្បន្នលោកអភិបាលរាជធានីភ្នំពេញឡើងថ្មីលោកបានដាលោកបានដាក់វិធានការឲ្យអាជ្ញាធទាំង១៤ខណ្ឌ ឲ្យរៀបចំសណ្តាប់ធ្នាប់ដែលប្រជាពលរដ្ឋយកចំណីផ្លូវមុខផ្ទះធ្វើជាទីតាំងប្រកបអាជីវកម្ម និងណែនាំដល់ម្ចាស់អាជីវកម្មទាំងឡាយណាដែលយកចំណីផ្លូវធ្វើជាចំណតរថយន្ត និងម៉ូតូដែលបណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ៕ សរស្មី