ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ានដាយ​ពន្លះជាមួយម៉ូតូ​បណ្តាលឲ្យស្លាប់​ម្នាក់​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោងរំលងអធ្រាត្រ ចូល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ចំណុចចន្លោះគីឡូម៉ែត្រ​លេខ​ 128-129 ស្ថិតក្នុងភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តមួយគ្រឿងម៉ាក​ ហ៊ីយ៉ានដាយ​ HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0038 បើកបរដោយឈ្មោះ ឆាយ ថេង ភេទប្រុស អាយុ៤៧ឆ្នាំ ទីលំនៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានទិសដៅពីខេត្តកោះកុង ឆ្ពោះទៅភ្នុំពេញ លុះមកដល់ចំណុចខាងលើបានបុកម៉ូតូមួយគ្រឿងម៉ាក​ HONDA សង់C១២៥ ឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1I-7876 បើកបរដោយឈ្មោះ ហុិន សុខ ហ៊ួរ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងទិសដៅបញ្រ្ចាសគ្នាបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួន ហើយវត្ថុតាងសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ៕ ឆ្លាម សមុទ្រ


ចែករំលែក៖