ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខេត្ត​កំពង់ចាម​បង្ក្រាបករណីជួញដូរ និងប្រើប្រាស់ ឃាត់ខ្លួន​ជន​សង្ស័យ​១២នាក់​

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ លោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ​ប្រឆាំងគ្រឿងញៀនបានបើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនបាន​ ០១ករណី​ធ្វើ​ឡើង​នៅ​ថ្ងៃទី​០៨ ខែ​០១ ឆ្នាំ២០២០​ ដោយប្រេីវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន​១២នាក់​ ។

លោកវរសេនីយ៍ទោ ជីវ សេងរស់ ឲ្យថា​បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកសេនីយ៍ទោ ឯម​ កុសល ស្នងការ​នគរបាលខេត្តកំពង់ចាម​ បានចាត់បញ្ជាឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿង​ញៀនខេត្ត ដឹកនាំដោយលោកផ្ទាល់​ សហការជាមួយជំនាញស្រុកកំពង់​សៀម​ ជំនាញ​ស្រុកត្បូងឃ្មុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបិទ ។

ជនសង្ស័យ​ដែល​ត្រូវ​បាន​កម្លាំង​នគរ​ បាល​ខេត្ត​កំពង់ចាម​ឃាត់​ខ្លួន​បាន​ ៖

១-ឈ្មោះ​ឃួយ សុធារ៉ា (ខូយ សុធារ៉ា) ភេទប្រុស​ សញ្ជាតិខ្មែរ​ អាយុ២០ឆ្នាំ​ នៅភូមិ​ទី៧ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម (ជនសង្ស័យខាងលើមានដីកាចាប់ខ្លួនលេខ៨៧៦ ត ព្រ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ចេញដោយចៅក្រមជំនុំជម្រះ សែត វិសិដ្ឋមុនី)
២-ឈ្មោះ​សុខ សែនកុសល ភេទប្រុស​ សញ្ជាតិខ្មែរ​ អាយុ៣០ឆ្នាំ​ នៅភូមិ​ក្រូចឆ្មារលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
៣-ឈ្មោះ​សោម សុខឡែន ភេទប្រុស​ សញ្ជាតិខ្មែរ​ អាយុ៣០ឆ្នាំ​ នៅភូមិ​ទី១៣ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម
៤-ឈ្មោះ​គង់ សុធារ៉ា ហៅក្លូ ភេទប្រុស​ សញ្ជាតិខ្មែរ​ អាយុ២៤ឆ្នាំ​ នៅភូមិ​រកាលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម
៥-ឈ្មោះ​ផល ឧត្តម ហៅខ្មៅ ភេទប្រុស​ សញ្ជាតិខ្មែរ​ អាយុ២៤ឆ្នាំ​ នៅភូមិ​វាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
៦-ឈ្មោះ​ហ៊ន ប៊ុនយ៉េន ភេទប្រុស​ សញ្ជាតិខ្មែរ​ អាយុ២០ឆ្នាំ​ នៅភូមិ​០៦ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
៧-ឈ្មោះ​ណន វុទ្ធី ភេទប្រុស​ សញ្ជាតិខ្មែរ​ អាយុ២៩ឆ្នាំ​ នៅភូមិ​ជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
៨-ឈ្មោះកុសល កែវ ភេទប្រុស ជាតិខ្មែរ អាយុ២០ឆ្នាំ នៅភូមិ៣២ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
៩-ឈ្មោះថន និធិ ភេទប្រុស ជាតិខ្មែរ អាយុ២១ឆ្នាំ នៅភូមិ០៦ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
១០-ឈ្មោះថា វិសាល ហៅចាង ភេទប្រុស ជាតិខ្មែរ អាយុ១៨ឆ្នាំ នៅភូមិ១២ ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
១១-ឈ្មោះចៀន សុីថៃ ភេទប្រុស ជាតិខ្មែរ អាយុ២៥ ឆ្នាំ នៅភូមិរកាធំ ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
១២-ឈ្មោះពេជ្រ សារាជ ភេទប្រុស ជាតិខ្មែរ អាយុ២៥ឆ្នាំ នៅភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ​ ។

ក្រៅពីការ​ឃាត់ខ្លួន​ កម្លាំង​សមត្ថកិច្ច​បានចាប់យកវត្ថុតាងរួមមាន​ ៖​ ថ្នាំញៀនចំនួន​ ០៣កញ្ចប់ ម្សៅពណ៌សចំនួន០២កញ្ចប់ធំ ទូរស័ព្ទដៃចំនួន​១៩គ្រឿង ម៉ូតូ០៧គ្រឿង សំណាកថង់ថ្នាំញៀនមួយចំនួនធំ(ដែលជនសង្ស័យហែកចាក់ចូលក្នុងចានបង្គន់) ឯកសណ្ឋានកងរាជអាវុធហត្ថចំនួន២​ អាវ(មួក០២) ស្លាកលេខម៉ូតូចំនួន០១បន្ទះ ទុយោបឺត ឧបករណ៍សេព និងថង់វេចខ្ចប់មួយចំនួន ។

វត្ថុតាងដកហូតបាន​ទាំងនេះ​ ត្រូវ​បញ្ជូន​ទៅ​រក្សា​ទុកៅស្នងការនគរបាលខេត្តកំពង់ចាម​ដេីម្បី​ចាត់ការតាមច្បាប់​បន្តទៀត​ ៕ វណ្ណៈ


ចែករំលែក៖