ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់បានចង.កធ្វើអត្តឃាតសម្លាប់ខ្លួនឯងចោលប្តី និងកូនៗកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅភូមិប្ញស្សីខាង ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោក អធិការនគរបាលព្រណេត្រព្រះ មាស ប្ញទ្ធី បានឲ្យដឹងថា ស្ត្រីដែលធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនឯង ឈ្មោះអ៊ុន ថន ភេទស្រីអាយុ៥០ឆ្នាំនៅភូមិឬស្សីខាង ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានយកក្រណាត់ក្រម៉ា ពណ៌ក្រហម ចង.ក នៅលើផ្ទូងជង្រុកមានស្រូវខាងជើងផ្ទះរបស់ខ្លួន ចម្ងាយ៣៥ម៉ែត្រ ។
តាមការរៀបរាប់ពីបុរសជាប្តីឈ្មោះព្លេន វើន ឲ្យសមត្ថកិច្ចដឹងថា៖មុនពេលកើតហេតុ គាត់ដេកនៅលើរទេះ ក្បែរជង្រុកស្រូវកូនរបស់គាត់ឈ្មោះយឺន ចត ភេទស្រីអាយុ២៧ឆ្នាំ ។ នៅវេលាម៉ោង១ និង៣០នាទីរសៀលនោះ ក៏មានកូនម្នាក់ទៀតនៅជាមួយម្តាយក៏បានរត់មកប្រាប់ថា ម្តាយរបស់គេបានចង.កស្លាប់នៅនឹងជង្រុកស្រូវ ។ ពេលនោះខគាត់ទៅមើលប្រពន្ធរបស់គាត់បានស្លាប់ទៅហើយ ក៏នាំគ្នាស្រាយយកមកដាក់លើគ្រែក្រោមផ្ទះ ។ បុរសជាប្តីបានបញ្ជាក់ថា ប្រពន្ធរបស់គាត់ ពីអំឡុងខែតុលាឆ្នាំ២០១៩ មានបំណងចង.ក សម្លាប់ខ្លួនម្តងដែរតែបានគាត់ និងកូនដឹង និងអ្នកជិតខាងជួយបានរួចផុតពីក្តីស្លាប់ តែលើកនេះគ្មានអ្នកណាដឹង ចំពោះមូលហេតុគឺគាត់ពិបាកចិត្តរឿងកូនធ្វើផ្ទះថ្មីជំពាក់វ្រាក់គេ តូចចិត្តក៏គាត់តែផឹកស្រា និងចង់សម្លាប់ខ្លួន ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលមូលដ្ឋាន អាជ្ញាធរ និងគ្រូពេទ្យបានចុះពីនិត្យសពស្តី្រ នោះឃើញថាពុំមានស្លាកស្នាមអ្វី ក្រៅពីកន្លែង.ក ដែលមានស្នាមជុំ និងខ្សែក្រណាត់ចង.កនោះឡើយ ។ សពក្រោយពីធ្វើកោសល្យវិច្ច័យរួចបានប្រគល់ជូនឈ្មោះព្លេន វើន ជាប្តី និងកូនៗរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា