ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រលេខ 132-133 ស្ថិតក្នុងភូមិ-ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើងរវាង រថយន្តដឹកថ្ម ម៉ាកNissan ក្បាលពណ៌សឆ្នូតខៀវ មានទិសដៅ ពីភ្នំពេញទៅខេត្តព្រះសីហនុពាក់ស្លាកលេខ ភ្នំពេញ 3C-4879 បើកបរ ដោយឈ្មោះ គួង ថៃលា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បុកប៉ះជាមួយរថយន្តបែនដឹកថ្មម៉ាក Hino ក្បាលពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-9135 មានទិសដៅបញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះ ស៊ុក កុសល ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិត្រពាំងផ្នែល ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។
ក្នុងហេតុការណ៍នេះបណ្តាលឲ្យរថយន្តHino ខូចខាតផ្នែកខាងមុខ រីឯរថយន្តNissan ខូចខាតកម្រិតស្រាល តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ។
បច្ចុប្បន្នសមត្ថកិច្ចជួយសម្រួលចរាចរណ៍ឡើងវិញហើយ ៕ ឆ្លាម សមុទ្រ