ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរ និងសមត្ថកិច្ច ក្រុងសិរីសោភ័ណ ដឹកនាំដោយលោកអភិបាលក្រុងលោក ហ៊ឹល រ៉ាយ៉ា ចុះត្រួតពិនិត្យរថយន្តធំ ប្រភេទដឹកដី ដឹកថ្ម ខ្សាច់ បើកបរលឿន និងស៊ីផ្លេលាន់ឮខ្លាំងខុសស្តង់ដារ ណែនាំ ផ្តិតមេដៃធ្វើកិច្ចសន្យា នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២០ ចំនុចផ្លូវ៧មករា កែងសាលាក្រុង ផ្លូវចូលសួនស្នេហ៍ជនបទ ស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
លោក ហ៊ឹល រ៉ាយ៉ា បានបញ្ជាក់ថា ការអនុវត្តត្រួតពិនិត្យរថយន្តធំៗ រថយន្តដឹកដី ខ្សាច់ ថ្ម បំពាក់ស៊ីផ្លេឮខ្លាំង បើកបរលឿនធ្វើកិច្ចសន្យា ដោយមានការរិៈពីពលរដ្ឋ ក៏ដូចជាការព្រួយបារម្ភសុវត្ថិភាពក្នុងការធ្វើដំណើររបស់ពួកគាត់និងកូនចៅ ទៅសាសារៀន ដោយឃើញថា រថយន្តធំៗ ជាពិសេសរថយន្តដឹកដី បើកបរក្នុងក្រុងលឿនៗ តែងតែបង្កគ្រោះថ្នាក់តាមដងផ្លូវជាញឹកញាប់ ក្នុងនោះមានបំពាក់ស៊ីផ្លេលាន់ឮខ្លាំងធ្វើឲ្យរំខានដល់អ្នកស្រុក។
បន្ទាប់ពីកិច្ចសន្យា តៃកុងរថយន្តត្រូវបានមន្ត្រីជំនាញ ធ្វើតេស្តទឹកនោម រកសារធាតុញៀន បើឃើញថា មានសារធាតុញៀននៅក្នុងខ្លួន ឬរក្សាទុកគ្រឿងញៀនវិញ និងបញ្ចូនទៅកាន់តុលាការដោះស្រាយតាមផ្លូវច្បាប់។
លោក ហ៊ឹល រ៉ាយ៉ា បញ្ជាក់ថា ការអនុវត្តនេះ មន្ត្រីពាក់ព័ន្ធគ្រប់ប្រភេទត្រូវតែអនុវត្តឲ្យបានម៉ឺងមាត់បើមន្ត្រីពាក់ពន្ធណាធ្វើការធូររលង់នោះនឹងត្រូវទទួលខុសត្រូវដោយខ្លួនឯង ហើយក្នុងការអនុវត្តត្រួតពិនិត្យរថយន្តធំៗ ត្រូវធ្វើឲ្យដូចភ្លៀងរលឹម រហូតទាល់តែតៃកុងរថយន្ត មានស្មារតី និងការទទួលខុសត្រូវខ្ពស់ក្នុងការបញ្ជាយានយន្តរបស់ខ្លួន ៕ វណ្ណា