ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិបារាំងម្នាក់ដេកស្លាប់ដោយសារសំពាធឈាមឡើងខ្ពស់

ចែករំលែក៖

ខេត្តសៀមរាប៖ ជនបរទេសម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់លេខ១០៦ ប៊ូទិក ប៉ាវីយ៉ុង ដូរីយ៉ង់ កាលពីវេលាម៉ោង ០៨ និង៣០នាទីព្រឹកថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២០ ស្ថិតនៅភូមិ ចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ WYMYSLOWSKI ANNE MARIE ភេទស្រី កើតថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ១៩៥៣ ជនជាតិ បារាំង កាន់លិខិតឆ្លងដែនលេខ១១CF២១៥៤៧ ជាភ្ញៀវទេសចរណ៍ ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ១៨ មករា ២០២០ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចូលមកស្នាក់នៅប៊ូទិកកើតហេតុខាងលើ កាលពីថ្ងៃទី ២៣ មករា ២០២០ ។

ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារសំពាធឈាមឡើងខ្ពស់បណ្តាលឲ្យគាំងបេះដូងស្លាប់ សាកសពបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញតាមសំណូមពររបស់តំណាងស្ថានទូត ៕ ប៊ុនរិទ្ធី


ចែករំលែក៖