នៅវេលាម៉ោង ២១:០០នាទី ថ្ងៃអាទិត្យ ០២ កើតខែ មាឃ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២០ មានករណីហិង្សា ដោយចេតនា ដោយមានស្ថានទម្ងាន់ទោស មានរបួសស្នាមទាំងសងខាង មួយករណី កើតនៅចំណុចស្ដេចកន ស្ថិតនៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនសង្ស័យមានគ្នា០២នាក់ ឈ្មោះ កៅ ដនស៊ីប៉ូ ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ ជាងពិដាន ជនជាតិខ្មែររស់នៅភូមិស្ទឹងកាច់ ស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រងរបួសបែកក្បាល) និងឈ្មោះ ពិន រតនៈ ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ ជាងជួសជុលគ្រឿងអេឡិចត្រូនិច ជនជាតិខ្មែរ រស់នៅភូមិស្ទឹងកាច់ ស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រងបួសចំស្មាខាងស្ដាំ)។
ជនរងគ្រោះ ឈ្មោះ ប៉ាល់ រិទ្ធ ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរបុគ្គលិកលក់ អចលនទ្រព្យ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
មូលហេតុដែល ជនរងគ្រោះ ឈ្មោះ ប៉ាល់ រិទ្ធ បានជិះម៉ូតូចេញចូលផ្ទះជនសង្ស័យចង់ រករឿងឃើញមាន កាន់ច្រវាក់ម៉ា ស៊ីនង៉ោងមានរុំក្រណាត់សម្រាប់កាន់ រួចដើរចូល ទៅកន្លែងផឹកស៊ីរបស់ជនសង្ស័យក៏ចូលទៅដល់ផ្ទះ ជនសង្ស័យ ឈ្មោះ កៅ ដនស៊ីប៉ូ រួចទោសសំដីនឹង គ្នាជនរងគ្រោះបានវាយជនសង្ស័យ ដល់ពេលជនសង្ស័យទ្រាំទប់កំហឹងមិនបានយកពូថៅកាប់ទៅលើជនរងគ្រោះចំនួន០២ពូថៅបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានបងប្អូនដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាប់មកក៏បញ្ជូនទៅខេត្តបាត់ដំបង ។
ករណីនេះ បង្កឡើងដោយសារជនរងគ្រោះបានចូលវាយជនសង្ស័យដល់ផ្ទះជនសង្ស័យ ។
បច្ចុប្បន្នជនជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស សារ៉េត