ខេត្តបាត់ដំបង៖ តូបលក់ទូរស័ព្ធ១កន្លែង ត្រូវចោរលួចគាស់ជញ្ជាំងយកទូរសព្ទ័ស៊េរីទំនើបអស់ជាង៤០គ្រឿង ។
ហេតុការណ៍នេះ បានកើតឡើងនៅអំឡុងវេលាម៉ោងទៀបភ្លឺ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចក្រុម១៦ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលម្ចាស់តូបឈ្មោះ យ៉ាន ប៑ុនណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរនៅក្នុងភូមិ ឃុំកន្លែងកើតហេតុខាងលើ។
បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពយកកន្ត្រៃកាត់ទ្វារស័ង្កសីនៅផ្នែកចំហៀងតូបរួចយកទូរស័ព្ទអស់ជាង៤០គ្រឿងនៅក្នុងទូរួមមានម៉ាកហូវៃថ្មី ១៣គ្រឿង ម៉ាកវីវ៉ូថ្មីចំនួន ១៣គ្រឿង ហៃយ៉ាចំនួន១២គ្រឿង និងទូរស័ព្ទដៃម៉ាកសាំស៊ុង សរុប០៧គ្រឿងផងដែរ ។
បច្ចុប្បន្ នកម្លាំងជំនាញកំពុងពន្លឿនការស្រាវជ្រាវកំណត់មុខសញ្ញាដើម្បីនាំខ្លួនជនបង្កមកផ្តន្ទាទោសតាមច្បាប់ ៕ ស សារ៉េត