ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូស៊េរីចាស់ប្រដាប់ដោយយកាំភ្លើងខ្លី ដេញប្លន់យកម៉ូតូស៊េរីថ្មីបានសម្រេចទាំងថ្ងៃ មិនរំខានដល់សមត្ថកិច្ចមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ បានជិះម៉ូតូហុងដា ឌ្រីមស៊េរី ២០២០ ចេញពីទិញម្ហូប ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូស្មាសវីមួយគ្រឿង ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ដេញភ្ជង់ប្លន់យកម៉ូតូបានសម្រេច ហើយគេចខ្លួនបាត់ កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្ថិតនៅផ្លូវ៣៧១ ច្រកចូលបូរីជឹបម៉ុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នារីជាម្ចាស់ម៉ូតូដែលបាត់មានឈ្មោះ លាក់ អាយុជាង២០ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានបូរី ជឹប ម៉ុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមសម្តីស្ត្រីជាម្តាយរបស់នារីរងគ្រោះបាន និយាយរៀបរាប់ថា មុនកើតហេតុកូនស្រីរបស់គាត់ បានជិះម៉ូតូមួយគ្រឿងម៉ាក ឌ្រឹមសង ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AB 7254 ទៅទិញម្ហូបនៅផ្លូវ៣៧១ សង្កាត់បឹងទំពុន ហើយបានជិះម៉ូតូត្រឡប់មកវិញដល់ចំណុចច្រកចូលបុរីជឹបម៉ុង ក៏មានជនសង្ស័យម្នាក់ជិះម៉ូតូស្មាស់ពណ៌ខ្មៅ គ្មានស្លាកលេខមួយគ្រឿង នឹងប្រដាប់ដោយកាំភ្លើងខ្លីមួយដើមដេញភ្ជង់ប្លន់យកម៉ូតូពីកូនស្រីគាត់ជិះគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូស្មាសមួយគ្រឿងនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានចុះដល់ទីតាំងកើតហេតុនឹងបាននាំនារីជាម្ចាស់ម៉ូតូមកសួរនាំនឹងដាក់ពាក្យបណ្តឹង ដើម្បីងាយស្រួលឲ្យសមត្ថកិច្ចស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖