ព័ត៌មានទាន់ហេតុការណ៍៖

លោកព្រំ សក្ដា័ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌសែនសុខ បានចុះសួរសុខទុកលោកមេបញ្ជាការរងខណ្ឌម្នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលា

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្តតាមការដឹកនាំចង្អុលបង្ហាញ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជានិច្ចកាលនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាមេបញ្ជាការ ដឹកនាំអង្គភាព តែងបានណែនាំដល់បណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌក៏ដូចជាបណ្តាការិយាល័យចំណុះបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ឲ្យយកចិត្តទុកដាក់ អំពីសុខទុក្ខកងកម្លាំងក្រោមឱវាទគ្រប់ៗគ្នា ជាប់ជាប្រចាំ តាមរយៈការឈឺឆ្អាលនិងបរិច្ចាគ ធនធានជួយគ្នា គ្រប់គ្រាដែលមានការលំបាក ។

ជាក់ស្តែងនៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ លោកវរ:សេនីយ៏ឯក ព្រំ សក្ដា័ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ អមដំណើរដោយមេបញ្ជាការរងនិងសមាជិក កងរាជអាវុធហត្ថខណ្ឌសែនសុខជាច្រើនរូប បានចុះសួរសុខទុកលោកវរ:សេនិយ៏ត្រី ប៉ែន សុភក្រ័ មេបញ្ជាការរង អាវុធហត្ថខណ្ឌ សែនសុខ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលា ហៅពេទ្យ១៧៩ ។

ក្នុងការចុះសួរសុខទុកនោះ លោកវរ:សេនីយ៏ឯក ព្រំ សក្ដា័ ក៏បាននាំយកថវិកា ចំនួន១,២០០,០០០៛., ទឹកសុទ្ធចំនួន០២កែស., ទឹកដោះគោ០៣យួរ ជាអំណោយសួរសុខទុក្ខផងដែរ ៕ចន្ទ លីហ្សា


ចែករំលែក៖