ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវ និងចាស់ស្ទាវ ២ក្រុមទាស់ទែងខ្វែងសំដីគ្នាដេញកាប់គ្នាទៅវិញទៅមកបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ និងស្រាល

ចែករំលែក៖

ខេតតកំពង់ធំ៖ ក្មេងស្ទាវ និងចាស់ស្ទាវ ២ក្រុមទាស់ទែងខ្វែងសំដីគ្នាដេញកាប់គ្នាទៅវិញទៅមកបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ និងស្រាល កាលពីវេលាម៉ោង ១៩ និង៣០ នាទីនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយប្រើអាវុធ(កាំបិត ដាវ)កាប់ទៅវិញទៅមក នៅភូមិ នាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ក្រុម ជនរងគ្រោះ ១,ឈ្មោះ ពៅ ឌី ភេទប្រុស អាយុ ៥៣ ឆ្នាំ មុខរបរនេសាត នៅភូមិ ឃុំកើតហេតុខាងលើ ( របួសក្បាល ) ។ ២,ឈ្មោះ ឡន ថា ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរនេសាទ នៅភូមិ ឃុំជាមួយគ្នា ( របួស ២ កន្លែង ) ។

ក្រុមជនបង្ក ១,ឈ្មោះ លី តយ ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរនេសាត នៅភូមិ ឃុំកើតហេតុខាងលើ (របួស០១កន្លែង) ។ ២,ឈ្មោះ លឹង ស៊ីឡោម ភេទប្រុស អាយុ ៣២ ឆ្នាំមុខរបរនេសាត នៅភូមិអូរកន្ធរ សង្កាត់អូរកន្ធ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ( របួស០៦កន្លែង ) ។ ៣,ឈ្មោះ ជា ឧត្តម ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរនេសាត (របួសស្រាល) ។

ក្រុមទាំង២ត្រូវបានសមត្ថកិច្ចបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។ មូលហេតុ ទំនាស់ពាក្យសំដី ។

សមត្ថកិច្ចបានឲ្យដឹង នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ថា ករណីនេះសមត្ថកិច្ចបានកសាងសំណុំរឿងតាមនីតិវិធីរួចរាល់ហើយ រង់ចាំតែភាគីសងខាងចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖