ខេត្តបាត់ដំបង៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះបង្ក្រាបកន្លែងជល់មាន់ នាំខ្លួនមនុស្ស៦នាក់ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចឲ្យដឹងថា កាលពី ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៥:៤៥នាទី នៅចំណុចភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាបចុះប្រតិបត្តិការបង្ក្រាបករណី ល្បែងស៊ីសង ( ភ្នាល់មាន់ជល់ ) មួយករណី នាំខ្លួនមនុស្ស ចំនួន ០៦នាក់ មកកាន់ស្នងការដ្ឋាន ។
សមត្ថកិច្ចបញ្ជាក់ថា អ្នកញៀនល្បែង៖ ឈ្មោះ ប៉ុន ហាន ភេទប្រុស អាយុ ៦៨ឆ្នាំ មានទីលំនៅភូមិខ្សាច់ពោយសង្កាត់វត្តគរ ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ។ ឈ្មោះ ហេង ផុន ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិបល្ល័ង្ក សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ឈ្មោះ វ៉ាន់ វែន ភេទប្រុស អាយុ៧៨ឆ្នាំ មានទីលំនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ឈ្មោះ ខន សារុន ភេទប្រុស អាយុ ៦០ឆ្នាំ មានទីលំនៅភូមិព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ឈ្មោះ ហ៊ឹម ដារ៉ា ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ឈ្មោះ ទូច យ៉ាសិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិដង្កោទាប សង្កាត់ទួលតាឯកក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូចំនួន ២២ គ្រឿង, សង្វៀនជល់មាន់ចំនួន ០២ មាន់ជល់ចំនួន ០៣ក្បាលជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ ចំនួន ០១ ឆ្នាំងដាំទឹកសម្រាប់ស្អំមាន់ ចំនួន ០១- ប្រាក់ខ្មែរ ចំនួន ១៥ ម៉ឺនរៀល ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងតែវិធានកាតាមនីតិវិធី ៕ ស សារ៉េត