ខេត្តកំពង់ស្ពឺះ មានការវែកញែកនៅតុកាហ្វេមួយកន្លែងបន្ទាប់ពីបុរសម្នាក់ដែលគេដឹងថាជាថៅកែទិញលក់ម៉ូតូម្នាក់ត្រូវបាននគរបាលខេត្តចាប់ខ្លួនហើយទារលុយចំនួន៧០០០ដុល្លារជាថ្នូរនឹងការដោះលែងក្រោយពីគាត់បានរាយការណ៍អោយសមត្ថកិច្ចចុះមកចាប់ខ្លួនជនសង្ស័យម្នាក់ដែលយកម៉ូតូមិនមានឯកសារគរប់គ្រាន់មកបញ្ចាំនៅកន្លែងរបស់គាត់។
ថៅកែទិញលក់ម៉ូតូរូបនេះមិនមានសំណាងរួចខ្លួននោះទេក្រោយពីរឿងនេះបែកធ្លាយត្រូវសមត្ថកិច្ចកសាងសំនៃុំរឿងបញ្ជូនទៅអយ្យការចាត់ការតាមច្បាប់ចំពោះលុយដែលគេយកបានមកវិញពាក់កណ្តាល នេះបើតាមសាច់ញាតិបង្ហើបប្រាប់។
យោងតាមប្រភពបានអោយ
ដឹងថាអ្នកដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនជាអ្នករកសុីទិញលក់ម៉ូតូមួយកន្លែងយីហោយឿនវ៉ាន់ដេតមុខរបររកស៊ីទិញលក់ម៉ូតូគាត់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចោទប្រកាន់ពីបទទទួលផលចោរកម្ម។
ប្រភពបានឱ្យដឹងថាកាលពីវេលាម៉ោង 9 ព្រឹកថ្ងៃទី 6 ខែកុម្ភៈឆ្នាំ 2020មានជនសង្ស័យមួយរូបបានយកម៉ូតូមួយគ្រឿងម៉ាកហុងដាសេ125 ស៊េរីឆ្នាំ 2018 ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ 1i 3378 ដោយមិនមានឯកសារអ្វីទាំងអស់មកបញ្ចាំនៅកន្លែងទិញលក់ម៉ូតូរបស់គាត់ ដោយមានការសង្ស័យរូបគាត់យឿនវ៉ាន់ដេតក៏បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលក្រុងច្បារមនឲ្យចុះមកត្រួតពិនិត្យ។
ក្រោយពីសមត្ថកិច្ចទទួលសេចក្តីរាយការណ៍ពីម្ចាស់ផ្ទះទីតាំងលក់ម៉ូតូយើងរួចមកសមត្ថកិច្ចនគរបាលក្រុងច្បារមនក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យមួយរូបឈ្មោះហេងហុងភេទប្រុសអាយុ 35 ឆ្នាំហើយជនសង្ស័យក៏បានឆ្លើយសារភាពផងដែរថាម៉ូតូខាងលើរូបគេបានលួចកាច់កពីខាងមុខគ្លីនិកពេទ្យឯកជនមួយកន្លែងខាងត្បូងផ្សារកំពង់ស្ពឺពិតប្រាកដមែន។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាកាលពីថ្ងៃទី 6 កុម្ភៈឆ្នាំ 2020 មានករណីបាត់ម៉ូតូមួយគ្រឿងស៊េរីឆ្នាំ 2018 ពាក់ផ្លាកលេខកំពង់ស្ពឺ 1i 3378 ពិតប្រាកដមែនដោយមានម្ចាស់ឈ្មោះវុធស្រីភេទស្រីអាយុ 23 ឆ្នាំមានទីលំនៅភូមិរឿងពើងឃុំស្គុះស្រុកសំរោងទងខេត្តកំពង់ស្ពឺមានមុខរបរជាកម្មការិនីរោងចក្រ។មុនពេលកើតហេតុម្ចាស់ម៉ូតូនិងប្ដីបានជិះម៉ូតូយកកូនទៅពិនិត្យឈាមនៅគ្លីនិកឯកជនយីហោមិញដាវិតខាងត្បូងផ្សារកំពង់ស្ពឺក្នុងភូមិពាណិជ្ជកម្មសង្កាត់រកាធំក្រុងច្បារមនក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះរួចមកសមត្ថកិច្ចបានធ្វើការស្រាវជ្រាវដោយមានការសហការពីម្ចាស់ទីតាំងលក់ម៉ូតូយឿនវ៉ាន់ដេតនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យមួយរូបឈ្មោះហេងហុងភេទប្រុសអាយុ 35 ឆ្នាំមានទីលំនៅភូមិបឹងទន្លាប់ឃុំវល្លិសរស្រុកសំរោងទងខេត្តកំពង់ស្ពឺបន្ទាប់ពីឃាត់ខ្លួនជនសង្ស័យក៏បានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូដែលមានភិនភាគដូចខាងលើពិតប្រាកដមែនហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពេលយកម៉ូតូនេះទៅបញ្ចាំដោយគ្មានឯកសារសម្គាល់។
ប្រភពពីសាច់ញាតិរបស់ម្ចាស់ទីតាំងទិញលក់ម៉ូតូយីហោយឿនវ៉ាន់ដេតបានប្រាប់ថាម្ចាស់ផ្ទះជាអ្នករាយការណ៍ទៅឲ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យតែចុងក្រោយម្ចាស់ផ្ទះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដោយនៅយប់នោះគេបានទារប្រាក់ចំនួន 7000 ដុល្លារជាថ្នូរនឹងការដោះលែងមកវិញតែដោយសាច់ញាតិរបស់ម្ចាស់ទីតាំងទិញលក់ម៉ូតូយីហោយឿនវ៉ាន់ដេតមើលឃើញពីភាពមិនប្រក្រតីនេះសាច់ញាតិមួយរូបក៏បានរាយការណ៍ទៅថ្នាក់លើនៅអគ្គស្នងការនគរបាលជាតិ
ដើម្បីចង់ដឹងថាតើសមតកិច្ចធ្វើនេះត្រូវឬខុស ដោយបែករឿងដឹងដល់ថ្នាក់លើខាងសមត្ថកិច្ចនគរបាលក៏បានប្រគល់លុយមួយចំនួនមកឱ្យក្រុមគ្រួសាររបស់ម្ចាស់ទីតាំងទិញលក់ម៉ូតូយីហោយឿនវ៉ាន់ដេត វិញតែមិនគ្រប់ចំចនួនឡើយ។
ចំពោះអ្នកយកលុយត្រូវបានដឹងថាឈ្មោះសម្រេច នៅការិយាល័យសេដ្ឋកិច្ចខេត្ត។
បើតាមមន្ត្រីនគរបាលមួយរូបបានប្រាប់ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា នគរបាលមិនបានទារលុយពីក្រុមគ្រួសារអ្នកទិញលក់ម៉ូតូយីហោយឿនវ៉ាន់ដេតដូចការលើកឡើងនោះទេ រឿងនេះអាចជាការយល់ច្រឡំរបស់សាច់ញាតិរបស់គាត់។
យ៉ាងណាមិញមជ្ឈដ្ឋានមហាជនឆ្ងល់ថា
បន្ទាប់ពីរឿងបែកធ្លាយដល់ថ្នាក់លើរួចមកម្ចាស់ទីតាំងយីហោយឿនវ៉ាន់ ក៏ស្រាប់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តជាមួយជនសង្ស័យជាអ្នកលួចដោយចោទប្រកាន់ពីបទទទួលផលចោរកម្មខណះរូបគាត់ជាអ្នករាយការណ៍ទៅសមត្ថកិច្ចអោយចុះមកឃាត់ខ្លួនជនសង្ស័យ។
ទោះជាយ៉ាងណានេះជាការរៀបរាប់របស់សាច់ញាតិភាគីថៅកែទិញម៉ូតូតែម្ខាងមិនអាចសុំការពន្យល់ជាក់លាក់ណាមួយពីសមត្ថកិច្ចជំនាញបានឡើយ ជាពិសេសលោកសម្រេច ដែលជាអ្នកទទួលលុយយកទៅរត់ការតែម្តង ៕ សេនាស័ក្តិ