ព័ត៌មានទាន់ហេតុការណ៍៖

ឆក់បានសម្រេចជិះម៉ូតូដួលត្រូវពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យមួយក្រុមមានគ្នាចំនួន៤នាក់ជិះម៉ូតូហុងដាឌ្រីមសង់២គ្រឿងឌុបគ្នា ធ្វេីសកម្មភាពឆក់កាបូបពីប្តីប្រពន្ធមួយគូ ខណៈកំពុងជិះម៉ូតូតាមផ្លូវបានសម្រេចកាលពីវេលាម៉ោង១១និង២០នាទីយប់​ ថ្ងៃទី១០ ខែ កុម្ភៈ​ ឆ្នាំ២០២០​ នៅចំណុចមុខផ្សារហ្សុនជូរី​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី​ ស្ថិតក្នុងសង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​  ហេីយព្យាយាមជិះម៉ូតូគេចខ្លួនរហូតទៅដល់ចំណុចមុខអាកាសយាន្តដ្ឋានអន្តជាតិភ្នំពេញ​ បត់ចូលទៅច្រកផ្សារតាំងកសាង ក៏ជិះម៉ូតូចូលផ្លូវដែកបណ្តាលឲ្យដួលត្រូវប្រជាពលរដ្ឋចាប់ជាប់២នាក់ ចំណែកបក្ខពួក២នាក់ទៀត គេចខ្លួនបាត់ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ ឆាន ភារម្យ​ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ​ ទី២ ឈ្មោះរ៉ាផា ភេទប្រុស​ អាយុ២០ឆ្នាំ​ មុខរបរ និងស្នាក់នៅមិនពិតប្រកដ មានស្រុកកំណេីតនៅខេត្តកំពង់ចាម ។

តាមប្រភពព័ត៌មានពីកន្លែងកេីហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ដឹកប្រពន្ធជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1G 5812 ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី​ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចមុខផ្សារហ្សិនជូរី ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូហុងដាឌ្រីមសង់ ២គ្រឿង ដោយមួយគរឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1S 1102 ចំណែកមួយគ្រឿងទៀត មិនចាំស្លាកលេខ ធ្វេីដំណេីរមកពីក្រោយហេីយបានធ្វេីសកម្មភាពឆក់កាបូបស្ពាយតែបានសម្រេច។

សាក្សីបានបន្តថា​ ភ្លាមនោះជនរងគ្រោះស្រែកថា ចោរៗ ធ្វេីឲ្យជនសង្ស័យភ័យជិះម៉ូតូគេចខ្លួន និងត្រូវប្រជាពលរដ្ឋដេញតាមក្រោយ រហូតទៅដល់ចំណុចផ្លូវច្រកចូលផ្សារតាំងកសាង ស្រាប់តែជិះចូលផ្លូវដែកធ្វេីឲ្យដួលភ្លាមនោះត្រូវបានប្រជាពលរដ្ឋចាប់ជាប់២នាក់ភ្លាមៗតែម្តង ចំណែកបក្ខពួក២នាក់ទៀតគេចខ្លួនបាត់។

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុ និងនាំជនសង្ស័យយកទៅប៉ុស្តិ៍រដ្ឋបាលនគរបាលកាកាបទី១រង់ចាំចាត់ការតាមច្បាប់ ៕ សុខា សែនជ័យ


ចែករំលែក៖