ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់កាបូប

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួន ក្រោយពីរូបគេបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានឃើញមុខសញ្ញានេះ ក៏ដេញតាមរហូតដល់សង្កាត់ស្រះចកខណ្ឌដូនពេញ ទើបចាប់បាននៅវេលាម៉ោ១៧និង០០នាទីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ឃិន សារ៉ន ភេទប្រុស អាយុ២១ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវ១០១៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ចំណេកជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទស្រី អាយុប្រហែល៣៣ឆ្នាំ ជនជាតិខ្មែរ (គាត់ធ្វើដំណើរទៅបាត់ក្រោយកើតហេតុមិនបានមកដាក់ពាក្យបណ្តឹង) ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្រោយសួរចម្លើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីរងគ្រោះនៅចំណុចមុខហាងគុយទាវ៣ជំនាញ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១២ និង០០នាទី ពិតប្រាកដមែន ។

ជនសង្ស័យបានឆ្លើយសារភាពទៀតថា ក្រោយពីខ្លួនបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីជនរងគ្រោះបានហើយគឺនៅក្នុងកាបូបនោះមានសម្ភារៈ ទូរសព្ទ័ដៃ០១គ្រឿងស៊េរីចាស់ និងលុយខ្មែរ២០.០០០រៀល ។ សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកសេ ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ គ្មានស្លាកលេខ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ចន្ទ លីហ្សា


ចែករំលែក៖