ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជាការឯកភាពណ្ឌបឹងកេងកងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីម៉ោង២១៖០០នាទី ដល់ម៉ោង២៣៖០០នាទី កម្លាំងចម្រុះរបស់ គណបញ្ជាការឯកភាពណ្ឌបឹងកេងកង បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រង់ចំណុចផ្លូវប្រសព្វ១៤៣ កែងផ្លូវម៉ៅសេទុងសង្កាត់ បឹងកេងកងទី៣ខណ្ឌបឹងកេងកង ។ ប្រើប្រាស់កម្លាំងសរុបចំនួន( ២៩ នាក់) ។

កម្លាំងប៉ូលិសខណ្ឌចំនួន (១២ នាក់) កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន (០៦ នាក់)កម្លាំងសាលាខណ្ឌចំនួន (០២ នាក់)កម្លាំងប្រជាការពារខណ្ឌចំនួន (០៩ នាក់ដឹកនាំដោយលោក ធឹម សំអាន អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង លោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង លោកវរសេនីយ៍ឯក ឃួន សំអុល មេបញ្ជាការ កងរាជអាវុធហត្ថខណ្ឌ បឹងកេងកង ។

លទ្ធផលកិច្ចប្រតិបត្តិការណ៍មានមធ្យោបាយឆ្លងកាត់គោលដៅសរុបចំនួន(២១១ គ្រឿង) , រថយន្ត ចំនួន( ៩៥ គ្រឿង)ម៉ូតូ ចំនួន (១១៦ គ្រឿង)អាវុធឆ្លងកាតចំនួន( គ្មាន ដើម) ។

អ្នកបើកបរនឹងអ្នករួមដំណើរមិនគោរពច្បាប់ចរាចរណ៍ចំនួន (៧២ នាក់)អ្នកបើករថយន្តមិនពាក់ខ្សែក្រវ៉ាត់ចំនួន (២១ នាក់)អ្នកបើកម៉ូតូមិនពាក់មួកសុវត្ថិភាពចំនួន (៣៥ នាក់) ។

អ្នករួមដំណើរមិនពាក់មួកសុវត្ថិភាពចំនួន (១៦នាក់) អប់រំណែនាំឲ្យគោរពច្បាប់បានចំនួន (៧២ នាក់ ) និងឲ្យបន្តដំណើរទៅមុខធម្មតា ៕ សរស្មី


ចែករំលែក៖