ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាស្តីពី៖ ការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០៨:០០នាទីព្រឹក នៅ(សាលសត្យា) ទីស្តីការក្រសួងបានរៀបចំសិក្ខាសាលា ស្តីពី៖ «ការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈនិងក្រមសីលធម៌»ដើម្បីបញ្ជ្រាបការយល់ដឹងដល់អ្នកសារព័ត៌មានសំដៅដល់ការធានាការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ចៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានលក្ខណៈញុះញ៉ុង បង្កាច់ បង្ខូចបំប៉ោងស្ថានការណ៍ ឬព្រឹត្តិការណ៍ណាមួយមកឲ្យសាធារណៈជនមានការភាន់ច្រឡំ។

កម្មវិធីនេះរៀបចំដោយ អគ្គនាយកដ្ឋាន
និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ដោយអញ្ជើញជាអធិបតី លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលពីលោក លោកស្រី អ្នកនាង កញ្ញា អ្នកសារព័ត៌មានជាតិ អន្តរជាតិជាច្រើននាក់ក្នុងសិក្ខាសាលានេះ។

លោក ផុស សុវណ្ណ អគ្គនាយក អគ្គនាយកដ្ឋាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានធ្វើបទបង្ហាញពីសាវតានៃការរៀបចំសិក្ខាសាលាជូនអ្នកសារព័ត៌មាន។

លោក មឿន ឈានណារិទ្ធ ជាគ្រូឧទ្ទេសនាមបកស្រាយបង្ហាញពី របៀបសរសេរព័ត៌មានទាក់ទងទៅនឹងវិស័យសុខាភិបាល ។ ដោយឡែកលោក ឆាយ សុផល អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាសាស្ត្រាចារ្យផ្នែកព័ត៌មាន បានបង្រៀនពីសេចក្តីរាយការណ៍ព័ត៌មាន ពេញលេញ និងវិជ្ជាជីវៈ៕ ម្លិះ

 


ចែករំលែក៖