ខេត្ដឧត្ដរមានជ័យ៖ ថ្ងៃពុធ ១១ រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ ដែលប្រចាំការនៅស្នាក់ការអូរអំបិលនៃតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ភូមិសាស្រ្តខេត្តឧត្តរមានជ័យ បានសហការជាមួយកម្លាំងល្បាតរបស់អង្គការអភិរក្សសត្វព្រៃកម្ពុជា អនុរក្សសត្វដំរី និងអាជ្ញាធរភូមិអូតាម៉ែងឃុំអន្លង់វែង ស្រុកអន្លង់វែង បាន ចុះវាយស្លាកបានចំនួន៣០ផ្ទាំង ។
ស្លាកទាំងនោះមានខ្លឹមសារ ៖ ១-ហាមចូលក្នុងព្រៃអភិរក្ស, ២-ហាមចូលបង្ករឲ្យមានភ្លើងឆេះព្រៃ និងកាប់បំផ្លាញព្រៃឈើគ្រប់ប្រភេទ និង៣-ហាមចូលបរបាញ់សត្វព្រៃ និងដាក់អន្ទាក់ចាប់សត្វព្រៃគ្រប់ប្រភេទ ។
ក្នុងនាមយើងជាប្រជាពលរដ្ឋសូមមេត្ដាបញ្ឈប់សកម្មភាព លួចកាត់ឈើ បង្កឲ្យមានភ្លើងឆេះព្រៃ ដាក់អន្ទាក់ ការបរបាញ់ ការចិញ្ចឹម ការបរិភោគ និងការធ្វើពាណិជ្ជកម្មសត្វព្រៃគ្រប់ប្រភេទ ព្រោះនេះ គឺជាបទល្មើសខុសច្បាប់ ។
សូមមេត្ដាចូលរួមថែរក្សា អភិរក្ស ការពារធនធានធម្មជាតិ ជីវៈចម្រុះ និងសត្វព្រៃគ្រប់ប្រភេទ ៕ ប៉ែន នួន