ខេត្តឧត្តរមានជ័យ ៖ ផ្ទះមួយខ្នងទំហំ ៤ម៉ែត្រ គុណ៥ម៉ែត្រ សង់ពីឈើ ជញ្ជាំងក្តារ ប្រក់ស័ង្កសី ត្រូវបានភ្លើងឆេះព្រៃ រាលបង្កការឆាប ឆេះគ្មានសល់ ដោយសារម្ចាស់មិននៅ ។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១២និង២០នាទី នៅភូមិពងទឹក សង្កាត់បុស្បូវ ក្រុងសំរោង រ ប្រក់ស័ង្កសី បណ្ដាលឲ្យខូចខាតទាំងស្រុង (ដោយម្ចាស់ផ្ទះមិននៅ) ។ ជាមួយនឹងការឆាបឆេះផ្ទះនេះ អគ្គិសភ័យក៏បានបំផ្លាញ អង្ករ២ការុង, កង់១, សម្ភារៈផ្ទះបាយ និងខោអាវមួយចំនួនផងដែរ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ម្ចាស់ផ្ទះ ឈ្មោះ សៀប ភួន ភេទស្រី អាយុ៤១ឆ្នាំ មានកូនក្នុងបន្ទុក ២នាក់ (ហើយជាស្ត្រីមេម៉ាយក្រីក្រ) រស់នៅភូមិពងទឹក សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
មូលហេតុមកពីភ្លើងឆេះព្រៃ រាលពីខាងក្រៅមក ៕ ប៉ែន នួន