ខេត្តព្រះសីហនុៈ កងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកព្រៃនប់ ដឹកនាំដោយអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការរងអាវុធហត្ថស្រុក កាលពីវេលាម៉ោង17.00 នាទីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បាននាំខ្លួនមន្រ្តីអង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ចំនួន១០នាក់ ដើម្បីមកសាកសួរ ពាក់ព័ន្ធករណីប្រើប្រាស់រថយន្តផ្ទាល់ខ្លួនពាក់ស្លាកលេខ ខ.ម នឹង ប្រើប្រាស់តួនាទីអង្គការការពារនិង អភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ធ្វើការគំរាមកំហែងប្រជាពលរដ្ឋ នៅចំណុច ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ។
លោកអនុសេនីយ៍ឯក ម៉ែន វណ្ណា បានដឹងថា វាពិតជារឿងមួយ ដែលសង្គមកំពុងប្រឆាំងចំពោះបុគ្គល ដែលចូលចិត្តបន្លំ និងយកយសស័ក្តិរបស់ខ្លួន ទៅគំរាមកំហែងអ្នកដទៃជាពិសេសគំរាមទៅលើប្រជាជន ស្លូតត្រង់ គ្មានយសស័ក្តិបែបនេះ។
ជនដែលពាក់ព័ន្ធរួមមាន÷
1-ឈ្មោះឆុន ឈួន ភេទ ប្រុស អាយុ៤២ឆ្នាំ មុខរបរមន្រ្តីអង្គការ មានទីលំនៅ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្ត ព្រះសីហនុ ។
2-ឈ្មោះកង សារ៉ាវុធ ភេទ ប្រុសអាយុ ៤៧ឆ្នាំ មុខរបរ មន្រ្តីអង្គការ មានទីលំនៅ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្ត ព្រះសីហនុ ។
3-ឈ្មោះម៉ម រតនា ភេទ ប្រុសអាយុ ២៧ឆ្នាំមុខរបរ មន្រ្តីអង្គការ មានទីលំនៅ ភូមិ៣សង្កាត់លេខ២ ក្រុង -ខេត្ត ព្រះសីហនុ។
4-ឈ្មោះសាន់ សុខុម ភេទ ប្រុស អាយុ៤៣ឆ្នាំ មុខរបរ មន្រ្តីអង្គការមានទីលំនៅភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
5-ឈ្មោះអឿន ចាន់ថា ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរ មន្រ្តីអង្គការ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្ត ព្រះសីហនុ ។
6-ឈ្មោះនួន ហេង ភេទ ប្រុស អាយុ៤២ឆ្នាំ មុខរបរ មន្រ្តីអង្គការ មានទីលំនៅភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្ត ព្រះសីហនុ ។
7-ឈ្មោះហុឹម សុីណាត ភេទ ប្រុស អាយុ៥៣ឆ្នាំ មុខរបរមន្រ្តីអង្គការមានទីលំនៅភូមិ១ សង្កាត់លេខ១ក្រុង -ខេត្ត ព្រះសីហនុ ។
8-ឈ្មោះឈុន ចាន់ដារ៉ា ភេទ ប្រុស អាយុ៥៥ឆ្នាំ មុខរបរ មន្រ្តីអង្គការ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្ត ព្រះសីហនុ ។
9-ឈ្មោះចាន់ រី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមន្រ្តីអង្គការ នឹងជាយោធា កងពលធំអន្តរាគមន៍លេខ ក.ជ.គ ខេត្តព្រះវិហារ មានទីលំនៅ ភូមិ១សង្កាត់លេខ១ក្រុង -ខេត្ត ព្រះសីហនុ ។
10-ឈ្មោះផាន សារ៉ាត់ ភេទ ប្រុសអាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រកដ មានទីលំនៅ ភូមិ៥សង្កាត់លេខ៤ក្រុង -ខេត្ត ព្រះសីហនុ ។
វត្ថុតាងចាប់យករួមមាន: រថយន្ត០១គ្រឿងស្លាកលេខខ.ម2- 1973ម៉ាក ម៉ាសស្តារពណ៌ត្រេអុី ។
បច្ចុប្បន្នកម្លាំងមន្ទីរយុត្តិធម៌ អ.ហ ខេត្តកំពុងសាកសួរនៅបញ្ជាការដ្ឋាន អ.ហខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ