ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលក្រុងស្វាយរៀងបន្តចុះរៀបចំសណ្ដាប់ធ្នាប់និងដាក់អវសាន្តដល់អាជីវករលក់់ដូរសង់លយត្រូវកាត់សំយាបលើផ្លូវសាធារណៈដោយខ្លួនឯង

ចែករំលែក៖

ខេត្តស្វាយរៀងៈ ទោះបីជាអាជ្ញាធរក្រុងស្វាយរៀងចុះរៀបចំសណ្ដាប់ធ្នាប់នៅផ្សារវាលយន្ត និងបានណែនាំជាច្រើនលើកច្រើនសារមកហើយ ដល់បងប្អូនក្រុមអាជីវករនៅតែបន្តរឹងរូសលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ និងសង់់សំយាបលយមិនព្រមចូលរួមសហការជាមួយអាជ្ញាធរ ទើបនៅព្រឹកថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២០ លោក សរសុដានីអភិបាលរងក្រុងតំណាងលោកអភិបាលក្រុងស្វាយរៀងដែលជាប្រធានគណៈបញ្ជាការឯកភាពក្រុងបានដឹកនាំកម្លាំងមានលោកអធិការកងកម្លាំងអាវុធហត្ថក្រុង និង ប្រជាការពារ និងក្រុមការងារជាច្រើននាក់បានចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារវាលយន្ត និងបានដាក់អវសាន្តដល់ក្រុមអាជីវករលក់ដូរដែលមិនគោរពតាមការណែនាំរបស់រដ្ឋបាលក្រុងស្វាយរៀង ។

លោក សរសុដានីអភិបាលរងក្រុងស្វាយរៀងបានអោយដឹងថាការចុះរបស់ក្រុមការងារនាថ្ងៃនេះមិនមែនជាលើកទីមួយទេគឺចុះជាច្រើនលើកមកហើយដោយក្នុងមួយខែ៦ទៅ៧ដងប៉ុន្តែបងប្អូនអាជីវករលក់ដូរនៅតែមិនសហការនិងគោរពតាមការណែែនាំរបស់រដ្ឋបាលក្រុងនៅតែរឹងរូសដដែលជាដដែលបែបនេះ។

លោកបានបន្តថានាពេលនេះសូមជំរាបជូនដល់បងប្អូនអំពីការកាត់សំយ៉ាបសង់លយដែលក្រុមការងារបានកំណត់រួចហើយនោះសូមមេត្តាកាត់សំយ៉ាបអោយរួសរាន់ដោយខ្លួនឯងមុនពេលក្រុមការងារចុះទៅដល់រៀបចំសណ្ដាប់ធ្នាប់គឺមិនទទួលខុសត្រូវចំពោះផលប៉ះពាល់ដូចជាសំភារះហើយបងប្អូនត្រូវទទួលសំរាប់សេវ៉ាចេញថ្លៃក្នុងការកាត់សំយ៉ាបនោះ។

លោកបន្ថែមថាបើបងប្អូននៅតែរឹងទទឹងបន្តតាំងលក់ដូរនៅលើផ្លូវសាធារណៈដែលបង្កអោយមានការកកស្ទះចរាចរណ៍ចាប់ពីថ្ងៃនេះតទៅអាជ្ញារធរនិងប្រើធម៏ក្ដៅរបស់រដ្ឋបាលក្រុងដូច្នេះរាល់ផលប៉ះពាល់សំភារះក្រុមការងារនិងមិនទទួលខុសត្រូវឡើយដូចនេះសូមបងប្អូនអាជីវករលក់ដូរចូលរួមសហការគ្នារៀបចំសណ្ដាប់ធ្នាប់អោយបានល្អជាមួយអាជ្ញាធរដើម្បីសោភណ្ឌ័ភាពទៅក្រុងផងដែរ ៕ យឹម សុថាន


ចែករំលែក៖