ព័ត៌មានទាន់ហេតុការណ៍៖

វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ របស់ក្រុមហ៊ុន​ឱសថ​ចិន Sinopharm​ ត្រូវរដ្ឋាភិបាលឡាវ​ ​ចាក់​លើ​ក្រុមគ្រូពេទ្យនិង​បុគ្គលិក​សុខាភិបាល

ចែករំលែក៖

អន្តរជាតិ៖បើតាមការចុះផ្សាយរបស់កាសែត Vientiane Times​ បាននិយាយថារដ្ឋាភិបាលឡាវបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ របស់ក្រុមហ៊ុនឱសថចិន Sinopharm លើក្រុមគ្រូពេទ្យមួយចំនួន ដែលព្យាបាលនិងថែទាំអ្នកជំងឺកូវីដ​-១៩។នេះបើតាមការអះអាងរបស់ រដ្ឋមន្ត្រីសុខាភិបាលឡាវ លោក Bounkong Syhavong នៅថ្ងៃទី៣១ ខែធ្នូ កន្លងទៅ

រដ្ឋមន្ត្រីសុខាភិបាលឡាវ លោក Bounkong Syhavong បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឡាវបានទទួលវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ចំនួនពាន់ដូពីក្រុមហ៊ុនឱសថ Sinopharm លោករដ្ឋមន្ត្រី បន្ថែមថាវ៉ាក់សាំងខ្លះ ត្រូវបានចាក់លើក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ដែលថែទាំអ្នកជំងឺកូវីដ​-១៩

លោក Bounkong បានបញ្ជាក់ទៀតថា៖«​ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ទទួលបានលទ្ធផលល្អ និងមិនមានផលប៉ះពាល់អវិជ្ជមាន បានលេចឡើងឡើយ​»​ ជាមួយគ្នានោះលោក បន្តថា៖ វ៉ាក់សាំងទាំងនោះ ត្រូវបានប្រើប្រាស់ក្នុងស្ថានការណ៍បន្ទាន់តែប៉ុណ្ណោះ និងដោយផ្អែកលើការស្ម័គ្រចិត្ត ការចាក់វ៉ាក់សាំងលើកដំបូង ធ្វើលើក្រុមគ្រូពេទ្យប្រមាណ ២០០នាក់

សូមជម្រាបថាមកទល់ពេលនេះ ប្រទេសឡាវ មិនទាន់អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងណាមួយជាផ្លូវការនៅឡើយទេ ទំនងជាចង់ការពារនិងបង្ការការរិះគន់ពីមជ្ឈដ្ឋានមួយចំនួន លោករដ្ឋមន្ត្រីសុខាភិបាល បានអះអាងថាវ៉ាក់សាំង Sinopharm ជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងផ្សេងទៀតដែលកំពុងស្ថិតក្រោមកាត្រួតពិនិត្យរបស់អង្គការសុខភាពពិភពលោក(WHO)​ ទន្ទឹមនេះ លោក Bounkong បានបន្តថា ចិន ក៏បានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm លើប្រជាជនខ្លួនជាច្រើនលាននាក់ផងដែរ

ជាក់ស្ដែងក្រុមហ៊ុន Sinopharm នាពេលថ្មីៗនេះបានអះអាងថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពរហូតដល់ ៧៩,៣៤ ភាគរយ ក្នុងការប្រយុទ្ធប្រឆាំងកូរ៉ូណាវីរុស ព្រោះវ៉ាក់សាំងប្រភេទនេះ ទាមទារឲ្យចាក់លើមនុស្សចំនួន ដូ និងអាចស្តុកទុកក្នុងសីតុណ្ណភាពពី ទៅអង្សាសេប៉ុណ្ណោះ

ក្រៅពីក្រុមហ៊ុន Sinopharm ឡាវ ក៏បានទទួលវ៉ាក់សាំងរបស់រុស្ស៊ីSputnik V ចំនួន៥០០ដូផងដែរ លើសពីនេះ ឡាវ ត្រៀមទទួលវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ពីគម្រោង COVAX ស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការ WHO ដែលអាចចាក់លើប្រជាជនឡាវ ,លាននាក់២០ភាគរយ នៃប្រជាជនសរុប

គួរបញ្ជាក់ថាគម្រោងនេះ អាចនឹងចាប់ផ្តើមនៅក្នុងខែមេសា ខាងមុននេះខណៈប្រមុខរដ្ឋាភិបាលឡាវ លោក ថងលួ ស៊ីសូលី កន្លងមកបានបញ្ជាឲ្យអាជ្ញាធរត្រៀមខ្លួនឲ្យរួចរាល់ ដើម្បីចាក់វ៉ាក់សាំងលើប្រជាជនរបស់ខ្លួនម្យ៉ាងវិញទៀត រដ្ឋាភិបាលឡាវ ក៏បានត្រៀមថវិកាបម្រុងមួយចំនួន សម្រាប់ទិញវ៉ាក់សាំងដែរ

បច្ចុប្បន្នប្រទេសឡាវគិតត្រឹមថ្ងៃទី ខែមករាឆ្នាំ២០២១ នៅតែជាប្រទេសដែលមានករណីឆ្លងសរុបតិចជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយមានចំនួន ៤១ករណី និងគ្មានករណីស្លាប់ ចំណែកអ្នកជាសះស្បើយមានចំនួន៤០នាក់ដោយ៖សតារា


ចែករំលែក៖