ភ្នំពេញ ៖ «អ៉ីនធឺណិតនៃវត្ថុ» ពិពណ៌នាអំពីបណ្តាញនៃវត្ថុរូបសាស្រ្ត ឬហៅថា «វត្ថុ ឬ Things» ដែលជាការបង្កប់នូវ ឧបករណ៍ចាប់ស៊ីញ៉ាល់ (Sensors) សុហ្វវ៉ែរ និងបច្ចេកវិទ្យាដទៃទៀត សម្រាប់គោលបំណងតភ្ជាប់ និងផ្លាស់ប្តូរទិន្នន័យ ជាមួយនឹងបណ្តាឧបករណ៍ដទៃទៀត និងបណ្តាប្រព័ន្ធដទៃទៀតនៅលើអ៉ីនធឺណិត។
ហេតុអ្វីបានជា «អ៉ីនធឺណិតនៃវត្ថុ» ផ្តល់សារៈសំខាន់ណាស់ដល់មនុស្សជាតិយើង?
នៅលើប៉ុន្មានឆ្នាំកន្លងទៅនេះ «អ៉ីនធឺណិតនៃវត្ថុ» បានក្លាយជាបច្ចេកវិទ្យាមួយក្នុងចំណោមបច្ចេកវិទ្យាសំខាន់ៗជាច្រើនក្នុងសតវត្សរិ៍ទី២១ នេះ។ បច្ចុប្បន្ន គឺថា យើងអាចតភ្ជាប់រៀងរាល់ថ្ងៃទៅនឹងវត្ថុ ដូចជា បណ្តាសម្ភារៈផ្ទះបាយ បណ្តារថយន្ត បណ្តាឧបករណ៍វាស់កម្តៅ បណ្តាឧបរណ៍ត្រួតពិនិត្យកូនក្មេង ទៅនឹងអ៉ីនធឺណិត តាមរយៈឧបករណ៍បង្កប់ គមនាគមន៍ឥតមានស៊ីម គឺជាលទ្ធភាពរវងមនុស្ស ដំណើរការ និងវត្ថុ។
តាមមធ្យោបាយនៃកុំព្យូទ័រតម្លៃទាប (Low-cost computing ) ក្លោដ (Cloud) ទិន្មន័យធំ (big data) ការវិភាគ និងបច្ចេកវិទ្យាចល័ត វត្ថុរូបសាស្រ្ត អាចស៊ែរចែករំលែកគ្នា និងប្រមូលយកទិន្នន័យ ជាមួយនឹងការកាត់បន្ថយកិច្ចអន្តរាគមន៍របស់មនុស្ស។ នៅក្នុងពិភពលោកតភ្ជាប់គ្នានេះ បណ្តាប្រព័ន្ធឌីជីថល អាចកតត្រា អាចត្រួតពិនិត្យ អាចផ្ទៀងផ្ទាត់រាល់ការធ្វើអន្តរកម្មនិមួយៗ រវាងបណ្តាវត្ថុតភ្ជាប់។ ពិភពលោករូបសាស្រ្ត ជួបនឹងពិភពលោកឌីជីថល និងកិច្ចសហប្រតិបត្តិការរបស់ពួកគេ។
តើបច្ចេកវិទ្យាអ្វីខ្លះ អាចធ្វើឲ្យ «អ៉ីនធីណិតនៃវត្ថុ» កើតឡើងបាន?
ទោះបីជា គោលគំនិតនៃអ៉ីនធឺណិតនៃវត្ថុ បាននិងកំពុងមាន សម្រាប់រយៈពេលវែងក៏ដោយ ក៏ការប្រមូលផ្តុំនៃភាពចាំបាច់ នៅក្នុងចំនួននៃបណ្តាបច្ចេកវិទ្យាខុសៗគ្នា បានធ្វើឲ្យវាអាចអនុវត្តបាន។
– លទ្ធភាពឆ្ពោះទៅកាន់តម្លៃទាប, បច្ចេកវិទ្យាឧបករណ៍ចាប់ស៊ីញ៉ាល់មានឋាមពលទាប (Access to low-cost, low-power sensor technology)៖
ឧបករណ៍ដែលមានតម្លៃសមរម្យនិងផ្តល់ក្តីទុកចិត្ត គឺធ្វើឲ្យបច្ចេកវិទ្យាអ៉ីនធឺណិតនៃវត្ថុនេះមានលទ្ធភាព សម្រាប់បណ្តាផលិតករ។
– ការតភ្ជាប់ (Connectivity)៖
ម្ចាស់ផ្ទះនៃពិធីការបណ្តាញ សម្រាប់អ៉ីនធឺណិត បានធ្វើឲ្យវាងាយស្រួល ដើម្បីភ្ជាប់បណ្តាឧបករណ៍ចាប់ស៊ីញ៉ាល់ ទៅនឹងក្លោដ និងទៅវត្ថុដទៃទៀត សម្រាប់ការបម្លាស់ទីទិន្នន័យប្រកបដោយប្រសិទ្ធផល។
– ថ្នាលក្លោដកុំព្យូទ័រ (Cloud computing platforms)៖
ការកើនឡើងនៅក្នុងការដែលអាចកើតមានឡើងនៃថ្នាលក្លោដ អាចបង្កើតទាំងធុរកិច្ច ទាំងអតិថិជន ដើម្បីផ្តល់លទ្ធភាពលុកចូលទៅប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ ដែលពួកពេកត្រូវការបង្កើនទំហំ ដោយគ្មានវត្តមានជាក់លាក់ដែលកំពុងមាន ដើម្បីគ្រប់គ្រងវាទាំងអស់។
– ការសិក្សានិងការវិភាគរបស់ម៉ាស៊ីន (Machine learning and analytics)៖
ជាមួយនឹងសារៈប្រយោជន៍នៅក្នុងការសិក្សានិងការវិភាគរបស់ម៉ាស៊ីន ស្របជាមួយលទ្ធភាពនៃការលុកចូលទៅប្រើប្រាស់ទិន្នន័យនានា និងធំធេង ដែលបានផ្ទុកនៅក្នុងក្លោដ ហើយធុរកិច្ចអាចប្រមូលផ្តុំចាប់យកបានលឿន និងងាយស្រួល។ ការកើតឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ បានបន្តជម្រុញព្រំដែននៃអ៉ីនធឺណិតនៃវត្ថុ និងទិន្នន័យដែលផលិតដោយអ៉ីនធឺណិតនៃវត្ថុ សម្រាប់ផ្គត់ផ្គង់បច្ចេកវិទ្យាទាំងនេះ។
– ការសន្ទនានៃប្រាជ្ញាសប្បនិមិត្ត (Conversational artificial intelligence (AI))៖
ផលប្រយោជន៍នៅក្នុងបណ្តាញឯករាជ្យ ឬបណ្តាញណឺត បាននាំមកនូវដំណើរការភាសាធម្មជាតិ (NLP)ទៅឲ្យបណ្តាឧបករណ៍នៃអ៉ីនធឺណិតនៃវត្ថុ ដូចជាdigital personal assistants Alexa, Cortana, and Siri) និងធ្វើឲ្យពួកគេមានការទាក់ទាញ មានតម្លៃសមរម្យ និងស្ថិតស្ថេរសម្រាប់ការប្រើប្រាស់ក្នុងផ្ទះ។
តើអ្វីទៅជា «អ៉ីនធឺណិតនៃវត្ថុឧស្សាហកម្ម»?
អ៉ីនធឺណិតនៃវត្ថុឧស្សាហកម្ម (Industrial IoT) សំដៅដល់កម្មវិធីប្រើប្រាស់នៃន៊បច្ចេកវិទ្យាអ៉ីនធឺណិតនៃវត្ថុ នៅក្នុងការកំណត់នៃឧស្សាហកម្ម ជាពិសេស ដោយការគោរពតាមគ្រឿងឧបករណ៍បរិក្ខារនានា និងកុងត្រូលនៃបណ្តាឧបករណ៍ចាប់ស៊ីញ៉ាល់ និងបណ្តាឧបករណ៍ ដែលចូលរួមដោយបច្ចេកវិទ្យាក្លោដ។
បច្ចុប្បន្ននេះ ឧស្សាហកម្មនានាបានប្រើប្រាស់ ការទំនាក់ទំនងរវាងម៉ាស៊ីននិងម៉ាស៊ីន ដើម្បីសម្រេចបាននូវស្វ័យប្រវត្តិកម្មនិងការត្រួតពិនិត្យដោយឥតប្រើប្រាស់ខ្សែ ។ ប៉ុន្តែជាមួយនឹងការកើតឡើងនៃក្លោដ និងបច្ចេកវិទ្យាសម្ព័ន្ធមិត្ត (ដូចជាការវិភាគ និងការសិក្សារបស់ម៉ាស៊ីន) ឧស្សាហកម្ម អាចសម្រេចបាននូវស្រទាប់ស្វ័យប្រវត្តិកម្មថ្មីមួយទៀត និងជាមួយនឹងការបង្កើតចំណូលថ្មី និងម៉ូឌែលធុរកិច្ចថ្មី។
«អ៉ីនធឺណិតនៃវត្ថុ» ពេលខ្លះ គេហៅថា រលកទី៤ នៃបដិវត្តន៍កម្មឧស្សាហកម្ម ឬឧស្សាហកម្ម ៤.០។
តទៅជាកម្មវិធីប្រើប្រាស់រួមខ្លះៗ សម្រាប់អ៉ីនធឺណិតនៃវត្ថុ ដូចជា៖
-ការផលិតឆ្លាតវៃ (Smart manufacturing)
– ទ្រព្យសម្បត្តិដែលបានតភ្ជាប់ (Connected assets)
– ការថែទាំបង្កា និងជាប្រចាំ ( preventive and predictive maintenance)
– ប្រព័ន្ធអគ្គិសនីឆ្លាតវៃ (Smart power grids)
– ទីក្រុងឆ្លាតវៃ (Smart cities)
– ភស្តុភាកម្មតភ្ជាប់ (Connected logistics)
– ចង្វាក់ផលិតកម្មឌីជីថលឆ្លាតវៃ (Smart digital supply chains) ៕
ដោយ ៖ អុឹម វត្ថា