ព័ត៌មានទាន់ហេតុការណ៍៖

តោះស្វែងយល់បន្តិចអំពីអ្វីទៅជា «ឧបករណ៍កំណត់ផ្លូវ ឬ Router»?

ចែករំលែក៖

ភ្នំពេញ ៖ តោះស្វែងយល់បន្តិចអំពីអ្វីទៅជា «ឧបករណ៍កំណត់ផ្លូវ ឬ Router»?

* «ឧបករណ៍កំណត់ផ្លូវ» ទទួល និងបញ្ជូនទិន្នន័យ នៅលើបណ្តាញកុំព្យូទ័រ។  ឧបករណ៍នេះ នៅពេលខ្លះ យើងច្រឡំវាថាជា ឧបករណ៍កណ្តាល (Hubs) ម៉ូឌែម (Modems) និងបមាណីបណ្តាញ (Network Switches)។ ទោះបីជាយ៉ាងណា ឧបករណ៍កំណត់ផ្លូវ (Routers) អាចបូកបញ្ចូលគ្នានូវអនុគមន៍នៃគ្រឿងបរិក្ខា/ឧបករណ៍ទាំងនេះ និងតភ្ជាប់ជាមួយគ្រឿងបរិក្ខារ/ឧបករណ៍ទាំងនេះ ដើម្បីពង្រឹងលទ្ធភាពលុកចូលទៅប្រើប្រាស់ ឬជួយបង្កើតបណ្តាញធុរកិច្ចនានា។

តើឧបករណ៍កំណត់ផ្លូវ (Router) ប្រតិបត្តិការយ៉ាងដូចម្តេច? How does a router work?

ឧបករណ៍កំណត់ផ្លូវ ឬ Routers ដឹកនាំ និងកំណត់ផ្លូវទិន្នន័យបណ្តាញ ប្រើប្រាស់កញ្ចប់ទិន្នន័យ ដែលផ្ទុកប្រភេទផ្សេងៗនៃទិន្នន័យ ដូចជាហ្វាល ការទំនាក់ទំនង និងការបញ្ជូនស៊ីញ៉ាល់ងាយៗ ដូចជាអន្តរកម្មវែប។

កញ្ចប់ទិន្នន័យ មានស្រទាប់មួយចំនួន ឬផ្នែកៗ មួយនៃព័ត៌មានដែលបានកំណត់អត្តសញ្ញាណខាងបញ្ជូន ដូចជា អ្នកបញ្ជូន ប្រភេទទិន្នន័យ ទំហំ និងព័ត៌មានសំខាន់ៗដទៃទៀត អាស័យដ្ឋានពីធីការអ៊ីនធឺណិត (IP) អ្នកទទួល។ ឧបករណ៍កំណត់ផ្លូវ ឬ Router នេះ ជាអ្នកអានស្រទាប់ ឬផ្នែកទាំងនោះ ផ្តល់អាទិភាពទិន្នន័យ និងជ្រើសរើសផ្លូវដែលល្អមួយ ដើម្បីប្រើប្រាស់សម្រាប់រាល់ការបញ្ជូនស៊ីញ៉ាល់។

តើឧបករណ៍កំណត់ផ្លូវទាំងនោះ ជួយដល់ធុរកិច្ចរបស់អ្នកយ៉ាងដូចម្តេច? How do routers help your business?

វាជាឧបករណ៍រួមមួយ សម្រាប់បណ្តាញម៉ូឌែមកុំព្យូទ័រ, ឧបករណ៍នេះ តភ្ជាប់ទៅរាល់បុគ្គលិករបស់អ្នកទៅនឹងបណ្តាញ ទាំងបណ្តាញក្នុង ទាំងអ៊ីនធឺណិត ដែលជាកន្លែងត្រឹមតែអំពីរាល់សកម្មភាពធុរកិច្ចចាំបាច់បានប្រតិបត្តិការ។ គ្មានឧបករណ៍កំណត់ផ្លូវ យើងមិនអាចប្រើប្រាស់អ៊ីនធឺណិត ដើម្បីសម្របសម្រួល ទំនាក់ទំនង ឬទទួលបានព័ត៌មាន និងសិក្សាឡើយ។

អ្វីទៅជាភាពខុសគ្នារវាងបមាណីបណ្តាញ (Switch) និងឧបករណ៍កំណត់ផ្លូវ (Router)?

ឧបករណ៍កំណត់ផ្លូវ (Router) មិនត្រឹមតែប្រើ សម្រាប់ការបញ្ជូនទិន្នន័យ ឬតភ្ជាប់អ៊ីនធឺណិតប៉ុណ្ណោះទេ តាមរយៈវា ឧបករណ៍កំណត់ផ្លូវភាគច្រើនអនុញ្ញាតឲ្យអ្នកតភ្ជាប់ទៅហាតឌីស (Hard Drives) និងប្រើប្រាស់វាជាសេវូបករណ៍ចែកចាយហ្វាល់ (file-sharing servers) ឬម៉ាស៊ីនបោះពុម្ភ ដែលអាចផ្តល់លទ្ធភាពលុកចូលប្រើប្រាស់ដោយអ្នកណាម្នាក់ក៏បានដែលនៅក្នុងបណ្តាញ។

ប្រភេទនៃឧបករណ៍កំណត់ផ្លូវ ឬ Types of routers៖

១) ឧបករណ៍កំណត់ផ្លូវកណ្តាល ឬ Core router

ឧបករណ៍នេះជាទូទៅប្រើប្រាស់ដោយអ្នកផ្តល់សេវាឬបនរតិបត្តិករ ដូចជា (i.e. AT&T, Verizon, Vodafone) ឬប្រតិបត្តិករក្លោដ ឬ cloud providers ដូចជា (i.e. Google, Amazon, Microsoft)។ ពួកគេផ្តល់ទំហំបង់អតិប្បរមា ដើម្បីតភ្ជាប់បណ្តាឧបករណ៍កំណត់ផ្លូវបន្ថែម ឬបមាណី (Switches)។ ធុរកិច្ចតូចៗភាគច្រើន មិនតម្រូវឲ្យមានឧបករណ៍កំណត់ផ្លូវកណ្តាលឡើយ។ ប៉ុន្តែចំពោះសហគ្រាសធំ ដែលមានបុគ្គលិកច្រើនធ្វើការ នៅក្នុងអាគារ ឬទីតាំង អាចប្រើប្រាស់ឧបករណ៍កំណត់ផ្លូវកណ្តាល ជាផ្នែកនៃរចនាសម្ព័ន្ធបណ្តាញ៕

ដោយ ៖ អុឹម វុត្ថា


ចែករំលែក៖