ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន ស្តីពីសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និងនូវែលសេឡង់ ពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ការបរទេស​ និង​ សហប្រតិបត្តិការ​អន្តរជាតិ​ នៅព្រឹកថ្ងៃ​ចន្ទ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្តីប្រកាសព័ត៌មានកម្ពុជា និងនូវលសេឡង់ ពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការ។ 

នៅក្នុង​លិខិត​របស់​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បានបញ្ជាក់ថា​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ជេស៊ីនដា អារដឺន (Jacinda Ardern) នាយករដ្ឋមន្ត្រីនូវែលសេឡង់ បានសម្តែងការពេញចិត្តចំពោះ វិវត្តន៍នៃទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការជាយូរមកហើយរវាងប្រទេសទាំងពីរ នៅក្នុង ជំនួបពិភាក្សាទ្វេភាគី នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ច ប្រជុំកំពូលពាក់ព័ន្ធ។

លោកស្រីនាយករដ្ឋមន្ត្រី ជេស៊ីនដា អារដឺន បានអបអរសាទរសម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះ ភាពជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាន និងការរៀបចំដ៏ល្អក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ ព្រមទាំងទទួលស្គាល់ពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេច តេជោនាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយជោគជ័យ។ សម្តេច បានថ្លែងអំណរគុណនូវែលសេឡង់ ដែលបានចូលរួមចំណែកដ៏សំខាន់ក្នុងដំណើរការសន្តិភាពនៅ កម្ពុជា និងសម្រាប់ការបន្តផ្តល់ជំនួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា រួមមានវិស័យអប់រំ កសិកម្ម ថាមពលកកើតឡើងវិញ និងការបោសសំអាតមីន។

នាយករដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាអំពីមធ្យោបាយនានាក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហ-ប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមានការផ្សារភ្ជាប់ពាណិជ្ជកម្មកាន់តែខ្លាំងក្លា ការនាំចូល អង្ករបន្ថែមទៀតពីកម្ពុជាទៅកាន់នូវែលសេឡង់ និងការវិនិយោគពីប្រទេសនូវែលសេឡង់ លើវិស័យ កសិ-ឧស្សាហកម្ម ដូចជារោងម៉ាស៊ីនកិនស្រូវជាដើម។ សម្ដេចក៏បានកោតសរសើរចំពោះការបន្តរួម ចំណែករបស់នូវែលសេឡង់ ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា រួមទាំងការផ្តល់អាហារូបករណ៍ ដ៏មានសារៈសំខាន់សម្រាប់មន្ត្រីរដ្ឋាភិបាល និងនិស្សិតកម្ពុជាផងដែរ។

ចំពោះទំនាក់ទំនងអាស៊ាន-នូវែលសេឡង់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ លោកជំទាវ ជេស៊ីនដា អារដឺន ចំពោះការគាំទ្ររបស់នូវែលសេឡង់ សម្រាប់តួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា និងបានកោតសរសើរចំពោះកិច្ចខិតខំរបស់នូវែលសេឡង់ក្នុងការធ្វើឱ្យ កាន់តែស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-នូវែលសេឡង់។

នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលក្នុងឱកាស នោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីភាពស្មុគស្មាញនៃវិបត្តិមីយ៉ាន់ម៉ា និងកិច្ច ខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំនេះ ដើម្បីជំរុញការអនុវត្តនៃការព្រម ព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) របស់ថ្នាក់ដឹកនាំអាស៊ាន សម្ដេច បានបញ្ជាក់ពីជំហររបស់ កម្ពុជាប្រឆាំងនឹងការគំរាមកំហែងដោយការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងបានលើកឡើងជាថ្មីនូវ ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលមិនអនុញ្ញាតឱ្យឬមាន វត្តមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តី បានគូស បញ្ជាក់ថាការជួសជុលមូលដ្ឋានកងទ័ពជើងទឹករា… មានគោលបំណងតែមួយគត់គឺដើម្បីពង្រឹង សមត្ថភាពកងទ័ពជើងទឹកកម្ពុជា ដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួន៕

ដោយ៖ស​ តារា


ចែករំលែក៖