ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

ចោរគាស់ផ្ទះពេលយប់លួចលុយទូរស័ព្ទនឹងអាយផេត៣គ្រឿងសរុបជិត៣០០០ដុល្លារស្រាប់តែព្រឹកឡេីងឃេីញនៅនារីម្នាក់ឃាត់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ចោរគាស់ផ្ទះពេលយប់លួចលុយ ទូរស័ព្ទ និងអាយផេតគិតជាទឹកប្រាក់អស់ជាង៣ពាន់ដុល្លារ ព្រឹកឡើងជនរងគ្រោះដើររកឃើញជនសង្ស័យជានារីម្នាក់ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលសង្កែទី១។ហេតុការណ៍នេះ បានកេីតឡេីងនៅម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី ១៥ខែមេសា ឆ្នាំ ២០២០ស្ថិត តាម បណ្តោយផ្លូវ១០៥ក្នុងភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។  ជនសង្ស័យមានឈ្មោះសុខ ... Read More »

ព័ត៌មានបឋម៖សមត្ថកិច្ចនិងក្រុមគ្រូពេទ្យចូលទៅជួយសង្រ្គោះជនជាតិចិន៤នាក់រងរបួសដោយអំពើហឹង្សាចាក់សម្លាប់គ្នារវាងជនជាតិចិននិងជនជាតិចិន

ខេត្តព្រះសីហនុ៖ (ដំណឹងបឋម) សមត្ថកិច្ចនិងក្រុមគ្រូពេទ្យបានចូលទៅជួយសង្គ្រាះជនជាតិចិនចំនួន៤នាក់ ដែលរងរបួសដោយសង្សយ័ថាជាអំពើហឹង្សា ចាក់សម្លាប់គ្នារវាងជនជាតិចិននិងជនជាតិចិនដូចគ្នានៅក្នុងអាគារមួយកន្លែងតាមផ្លូវម្តុំជិតភ្នំខៀវក្នុងសង្កាត់លេខ២ក្រុងព្រះសីហនុ វេលាម៉ោង10.និង20នាទីព្រឹកថ្ងៃ១៥ ខែមេសា ឆ្នាំ២០២០នេះ។ បើតាមសមត្ថកិច្ចដែលចូលទៅសង្គ្រោះផ្ទាល់ បានប្រាប់ជាបឋមថា មានបុរសជនជាតិចិន២នាក់និងស្រ្តីម្នាក់រងរបួសធ្ងន់ ដោយសារមុខកាំបិត នៅបន្ទប់មួយក្នុងអាគារនោះ និងបុរសជនជាតិចិនម្នាក់ទៀតសង្ស័យថាជាជនដៃដល់ បានលោតទម្លាក់ពីលើអាគារមកដីបណ្ដាលអោយរងរបួសធ្ងន់ដូចគ្នា។  ទោះជាយ៉ាងនេះក្តី ... Read More »

លោកហេង ឡុង រងការរិះគន់ខ្លាំងរឿងសរសេរអក្សរមួយឃ្លាខុសរហូតដល់ទៅ៤ដង

ភ្នំពេញ៖ ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម លោក ហេង ឡុង ទទួលបានការរិះគន់ខ្លាំងពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីលោកបានសរសេរត្រឹមពាក្យមួយឃ្លាមិនត្រឹមត្រូវតាមអក្ខរាវិរុទ្ធ។ រិះគន់កាន់តែខ្លាំងក្រោយពីលោកធ្វើការកែតម្រូវពាក្យមួយឃ្លានៅលើបណ្តាញសង្គមហ្វេសប៊ុករហូតដល់ទៅ៤ដងហើយនៅតែមិនត្រឹមត្រូវនោះ។ ​ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថ្ងៃដំបូង លោក ហេង ឡុង រងការរិះគន់ជាថ្មីពីអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាខ្លាំងក្រោយពីលោកបានបញ្ចេញសារអប់រំខ្លីមួយឃ្លា”មិនអាចធ្វេសប្រហែសបានទេ” អមដោយរូបភាពពាក់ម៉ាស់ច្នៃមួយគួរឲ្យអស់សំណើច។ អ្វីដែលលោករងការរិះគន់ក្រោយពីសំណេររបស់ប្រធានសមាគមរូបនេះខុសអក្ខរាវិរុទ្ធជាច្រើនលើកច្រើនសា ... Read More »

កម្លាំងនគបាលខណ្ឌសែនសុខបញ្ជូនខ្លួនជនសង្ស័យ០៣ នាក់ទៅតុលាការ

ភ្នំពេញ ៖ កម្លាំងនគបាលនៃអធិការរដ្ឋានខណ្ឌសែនសុខបញ្ជូនខ្លួនជនសង្ស័យទៅតុលាការដើម្បីកាត់ទោសតាមផ្លូវច្បាប់កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៥ខែមេសាឆ្នាំ២០២០។ ជនសង្ស័យទាំង ០៣ នាក់ដែលជាប់ពាក់ព័ន្ធនិងករណី០៣ផ្សេងគ្នានោះមានដូចជា៖ ករណីទី១ ៖ គាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ។ ករណីទី២ ៖ ប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងករណីទី៣ ៖ រក្សាទុកនូវសារធាតុញៀន ... Read More »

សមត្ថកិច្ចថៃចាប់ពលករខ្មែរអង្គុយផឹកស៊ី១៧នាក់បំពានបំរាមគោចរ ពិន័យក្នុងម្នាក់មិនតិចជាង៤ម៉ឺនបាត

ប្រទេសថៃ៖ សមត្ថកិច្ចថៃដេញចាប់ពលករខ្មែរប្រុសស្រីចំនួន១៧នាក់  បន្ទាប់ពីពលករខ្មែរទាំងនោះនាំគ្នាប្រជុំផឹកស៊ីឡូឡា នៅមុខបន្ទប់ស្នាក់នៅ ដែលបំពានសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលថៃ នៅវេលាម៉ោង០៥ល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នៅមុខផ្ទះលេខ៤/៦ ស្ថិតក្នុងភូមិ១២ ឃុំខ្លងលួង ស្រុកខ្លងលួង ខេត្តប៉ាធុមថានី ប្រទេសថៃ ។ពលករខ្មែរទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចថៃបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតខ្លងលួងដើម្បីចាត់វិធានការតាមផ្លូវច្បាប់របស់ប្រទេសថៃ៕ ... Read More »

ប្រគល់មីនតោន១គ្រាប់និងគ្រាប់ផ្លោងសល់ពីសម័យសង្គ្រាមជូនអង្គការហេឡូត្រាសដ៍យកទៅកម្ទេចចោល

​ខេត្តបន្ទាយមានជ័យ ៖  នៅវេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃទី១៤ខែមេសាគ្រាប់​យុទ្ធ​ភ័ណ​មិនទាន់​ផ្ទុះ​ចំនួន​២​គ្រាប់​ត្រូវបានកម្លាំនគរបាលស្រុក​ស្វាយចេក​ធ្វើការប្រគល់ជូនមន្ត្រីអង្គភាពអង្គការ​ហេ​ឡូ​ត្រា​សដ៍ យកទៅកម្ទេចចោលដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុដល់ប្រជាពលរដ្ឋ ។​ ​លោក​វរសេនីយ៍ឯក​ជា ស្លូញ អ​ធិ​ការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថាគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះទាំង២គ្រាប់ មាន​៖​ប្រភេទ​គ្រាប់​មីនតោន​ចំនួន​១​គ្រាប់​និង​គ្រាប់​ផ្លោងប្រភេទ​៨០​មី​ល្លិម៉ែត្រចំនួន១គ្រាប់ ដែលគ្រាប់នេះបន្សល់ទុកពីសម័យសង្រ្គាម។​គ្រាប់​យុទ្ធ​ភ័ណ​ទាំង​២​ប្រភេទ​នេះ គឺប៉ុន្មានថ្ងៃមុនមកនេះប្រជាពលរដ្ឋទៅធ្វើចម្ការនៅភូមិសាស្ត្រឃុំស្លក្រាម ស្រុក​ស្វាយ​ចេកប្រទះឃើញ​ហើយបានយកមកប្រគល់ឲ្យនគរបាលប៉ុស្តីរដ្ឋបាលឃុំ​តា​បែន​រក្សាទុក​។​ ​លោក​អធិការ​បាន​បញ្ជាក់ថា​៖​ដោយ​ពិនិត្យឃើញ​ពី​ស្ថានភាព​នៃ​គ្រាប់​មាន​សភាព​ចាស់​ច្រែះចាប់ ក្រែង​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ដល់ប្រជាពលរដ្ឋនោះ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តា​បែន ... Read More »

ក្រុមក្មេងស្ទាវ២ក្រុុមបើកឆាកប្រយុទ្ធគ្នាស៊ីសាច់ហុតឈាមអ្នកចាញ់ដេកពេទ្យអ្នកឈ្នះគេចបាត់

ខេត្តបន្ទាយមានជ័យ ៖ ទំនាស់រវាងក្មេង​ទំនើង​២ក្រុមបណ្តាលឲ្យភាគីម្ខាងរងរបួសធ្ងន់២នាក់ ចំណែកភាគីម្ខាងជាអ្នកបង្ករត់គេចខ្លួនបាត់ ។​ ហេតុការណ៍នេះ បានកើត​ឡើង នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៣​ខែមេសា​ឆ្នាំ​២០២០ នៅ​ចំណុច​អាង​ពល​សេនា ស្ថិតក្នុង​ភូមិ​ដូន​ណូយ ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។​ ​លោក​វរសេនីយ៍ឯក ... Read More »

Update ៖ រកឃើញហើយសាកសពក្មេងស្រីរងគ្រោះដែលលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ក្មេងស្រីរងគ្រោះដែលលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះក្រុងព្រះសីហនុ កាលពីរសៀលម្សិលមិញ បានស្លាប់ហើយ ក្រោយក្រុមអូបរ័សង្គ្រោះរបស់លោកឧកញ៉ាទៀ វិចិត្រ បានរកឃើញសាកសពនៅចំណុចសមុទ្រអូរត្រេះ២ វេលាម៉ោងជាង១០ព្រឹកថ្ងៃ១៥មេសា២០២០នេះ ។ សូមបញ្ជាក់ថា ក្រោយលង់ទឹកបាត់ខ្លួនក្មេងស្រីនេះ ក្រុមសង្គ្រោះស្មគ្រ័ចិត្ត ក្នុងនោះមានទាំងក្រុមការងារសប្បុរសធម៍របស់លោកឧកញ៉ាទៀ វិចិត្រផងបានចេញអូបរ័ល្បឿនលឿន ជួយតាមស្វែងរកក្នុងបំណងក្រែងអាចជួយរក្សាអាយុជីវិតបាន ... Read More »

អគ្គីភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋអស់ចំនួន២ខ្នងស្ថិតជាប់ផ្លូវជាតិលេខ១

ភ្នំពេញ​ ៖​ មានករណីអគ្គីភ័យមួយបានឆាបឆេះផ្ទះ ប្រជាពលរដ្ឋអស់ចំនួន២ខ្នងស្ថិតជាប់ផ្លូវជាតិលេខ១ ក្នុងភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង៥ព្រឹក​ ថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ​២០២០​ ។ ​   ... Read More »

ឆាបប៊ីដុងសាំងឆេះរបួសមនុស្ស០២នាក់នៅស្រុកជលគិរី

កំពង់ឆ្នាំង ៖ ក្មេងប្រុសម្នាក់ត្រូវភ្លើងឆេះរលាកពេញខ្លួន បណ្តាលអោយររងរបួសសធ្ងន់និងស្ត្រីម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីប៊ីដុងសាំង បានឆាបឆេះសន្ធោសន្ធៅឡើង ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី១៥  ខែមេសា ឆ្នាំ២០២០ នៅក្នុងភូមិព្រែកទ្រព្យ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ ... Read More »

ឃាត់ខ្លួនជនសង្ស័យ០២នាក់ដកហូតបានថ្នាំញៀនមួយចំនួននៅស្រុកស្ទឹងត្រង់

ខេត្តកំពង់ចាម៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង​២១ និង ៣០នាទី នៅចំណុចជើងភ្នំព្រែកសង្កែស្ថិតក្នុងភូមិព្រែកសង្កែលិច ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងជំនាញស្រុកស្ទឹងត្រង់ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ ... Read More »

ក្នុងថ្ងៃនេះ គ្រាន់តែក្រុងញូវយ៉ក១ របស់អាមេរិក អ្នកស្លាប់ដោយ COVID-19 ដល់ ជាង ៣៧០០នាក់

អាមេរិក៖ លើសពី១មុឺននាក់ហើយបានស្លាប់ ដោយសារជំងឺ COVID-19 បានឆក់ជីវិតពលរដ្ឋអាមេរិក ក្នុងក្រុងញូវ៉ក ខណៈក្នុងថ្ងៃនេះមានអ្នកស្លាប់ដល់ទៅជាង ៣៧០០នាក់ បង្កើនក្តីបារម្ភធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ។ នេះបើយោងតាមប្រភព NYtimes បានចេញផ្សាយអោយដឹង នៅថ្ងៃទី១៥ ខែមេសា ... Read More »

កញ្ញា ចន្ធី ដាឡែន សង្ឃឹមដំណឹងល្អក្រោយស្ងប់ស្ងាត់កូវីដ-១៩

ភ្នំពេញ៖ ជំងឺរាតត្បាត Covid-19 បានធ្វើឲ្យការងារសិល្បៈមួយចំនួនរបស់តារាស្រីស្រស់សោភា កញ្ញា ចន្ធី ដាឡែន ត្រូវរាំងស្ទះ។នាងរំពឹងថាការងារសិល្បៈនឹងវិលទៅរកភាពប្រក្រតីវិញក្រោយជំងឺនេះស្ងប់ស្ងាត់។ តារាសម្តែង កញ្ញា ចន្ធី ដាឡែន បានប្រឡូកក្នុងអាជីពសិល្បៈក្នុងអំឡុងឆ្នាំ២០១៦ តាមរយៈការប្រឡងសមត្ថភាពសិល្បៈរបស់ស្ថានីយទូរទស្សន៍មួយ ។ ... Read More »

សង្ស័យស្រវឹងស្រាបើករថយន្តបុកម៉ូតូកង់បីពីក្រោយរបួសស្ត្រី០២នាក់

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្តកូរ៉ូឡាមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទៅបុកម៉ូតូកង់បីឥណ្ឌាពីក្រោយពេញទំហឹងបណ្ដាលឲ្យស្ត្រី០២នាក់ជាភ្ញៀវរងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង ១០ នាទីយប់ថ្ងៃទី១៤ខែមេសាឆ្នាំ ២០២០ នៅចំណុចមុខភោជនីយដ្ឋានក្តាមស្រែ តាមបណ្ដោយផ្លូវជាតិលេខ ៤ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1HX-4739ដឹកស្ត្រី០២នាក់ជាភ្ញៀវធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡាពណ៌សពាក់ស្លាកលេខភ្នំពេញ2S-1509បើកបរដោយប្រុសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតធ្វើដំណើរមកពីក្រោយបុកកង់បីពីក្រោយពេញទំហឹងបណ្តាលឲ្យស្ត្រី០២នាក់ជាភ្ញៀវអង្គុយនៅខាងក្រោយរងរបួសត្រូវបានបងប្អូនប្រជាពរដ្ឋនៅកន្លែងកើតហេតុនាំគ្នាបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកម៉ូតូកង់បីនិងរថយន្តរងការខូចខាតយ៉ាងដំណំដូចគ្នា។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយខាងភាគីរថយន្តបានចេញសំណងថ្លៃព្យាបាលទៅលើជនរងគ្រោះទាំង ... Read More »

បាត់ខ្លួនក្មេងស្រីម្នាក់ ពេលដែលចុះងូតទឹកសមុទ្រលេង មកទល់ពេលនេះ ពុំទាន់រកឃើញនៅឡើយទេ

ខេត្តព្រះសីហនុ៖ មានក្មេងស្រីម្នាក់ បានលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះក្រុងព្រះសីហនុ នៅម៉ោង០២រសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ម្សិលមិញ ហើយក៏បាត់ខ្លួនរហូតមកដល់ព្រឹកថ្ងៃទី១៥នេះទៅហើយនៅមិនទាន់រកជនរងគ្រោះឃើញនៅឡើយ។ ភ្លាមៗនោះក្រោយកើតហេតុ សមត្ថកិច្ច រួមនិងក្រុមអ្នកជួយសង្គ្រោះ ក៏ដូចជាគ្រួសារសាច់ញាតិបានតាមស្វែងរកនៅក្នុងសមុទ្រ ។ ក្នុងនោះលោកឧកញ៉ាទៀ វិចិត្រ ក៏បានបញ្ជូនអូបរ័ល្បឿនលឿន២គ្រឿងជួយអន្តរាគមន៍តាមរកក្មេងស្រីរងគ្រោះដែរ។ ... Read More »

ដំណឹងល្អទៀតហើយ ថ្ងៃនេះគ្មានអ្នកឆ្លងកូវីដ-១៩ទេ, អ្នកជាសះស្បើយថ្មី៥នាក់ ,សរុបអ្នកជាសះស្បើយកើនដល់៩៦នាក់

ភ្នំពេញ៖ ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី ១៥ ខែមេសាឆ្នាំ២០២០ នេះ -អ្នកជាសះស្បើយថ្មីចំនួន ៥នាក់ -សរុបអ្នកជាសះស្បើយមានចំនួន ៩៦នាក់ -អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ២៦នាក់ -មិនមានបាត់បង់ជីវីត -សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ប្រមាណ១០០ថ្ងៃហើយ ដែលចាប់ផ្តើមឮពាក្យថា កូរ៉ូណា និងបានប្រែជាផ្លូវការ ថា កូវីដ១៩

ភ្នំពេញ៖ លោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកហេតុផលថា៖ រយ:ពេលនេះកម្ររសូវឃើញមេបក្ស អតីតបក្សធំៗ ចេញសេចក្តីថ្លែងការ ជាសារសំខាន់ចំពោះសមាជិក អ្នកគាំទ្របក្សរបស់ខ្លួន អោយចេះប្រុងប្រយ័ត្ន បង្ការការពាររក្សាខ្លួននោះឡើយ។ តើហេតុអ្វី? លោករដ្ឋមន្ត្រីបានបន្តថា៖ ក្នុងចំណោមមេបក្សអស់នោះ ក៏មានអ្នកប្រើវិធីរុញទូកបណ្តោយទឹក ... Read More »

បុរសម្នាក់បើករថយន្តម៉ាស់ស្តាមួយគ្រឿងយ៉ាងលឿន​ រួចជ្រុលចង្កូតទៅបុករបងផ្ទះពលរដ្ឋធ្លុះអស់មួយផ្ទាំង

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាស់ស្តាមួយគ្រឿងក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋពេញទំហឹង​ បណ្ដាលឲ្យធ្លុះអស់មួយផ្ទាំង​ និងរងការខូចខាតយ៉ាងដំណំ​បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង០៧ និង ៣០នាទីយប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ១១៣ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ​  ... Read More »

ជនជាតិចិនដូចគ្នាយកកាំបិតផ្ចុងប្លន់រថយន្តម៉ាកព្រូស​ ពីខណ្ឌ៧មករា​ យកមកផ្លុងចោលក្នុងមជ្ឈមណ្ឌលកោះពេជ្រ​ ហេីយគេចខ្លួនបាត់

ភ្នំពេញ​ ៖​ ជនសង្ស័យជាជនជាតិចិនម្នាក់​ បានធ្វេីសកម្មភាពយកកាំបិតផ្ចុងប្លន់រថយន្តម៉ាកព្រូស​ ពីជនជាតិចិនដូចគ្នា​បានសម្រេច​ក្នុងអំឡុងម៉ោង៩យប់​ ថ្ងៃទី១៤​ ខែមេសា​ ឆ្នាំ​២០២០​ តាមបណ្ដោយផ្លូវ១១១​ កែងផ្លូវ២៤២​ ក្នុងសង្កាត់បឹងព្រលិត​ ខណ្ឌ៧មករា​ រួចយកមកផ្លុងចោលមុខអាគារB ក្នុងមជ្ឈមណ្ឌល​ កោះពេជ្រ​ ... Read More »

ព័ត៌មានទាំងឡាយណាដែលមិនមានប្រភពចេញពីក្រសួងសុខាភិបាល គឺជាព័ត៌មានមិនពិត ករណី កូវីដ-១៩

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ ឌីន បានប្រកាសច្រានចោលព័ត៌មានដែលបានចុះផ្សាយថានៅតំបន់ខ្លះនៃសង្កាត់បឹងកេងកង១ធ្វើតេស្តរកកូវីដ-១៩។ លោកស្រី ឱ វណ្ណ ឌីន បានបញ្ជាក់ថា ព័ត៌មានខាងលើនេះជាព័ត៌មានប្រឌិត មិនពិតទេ ជាព័ត៌មានបំពុលសង្គម ... Read More »

ឈ្មួញឆ្លៀតឱកាសដឹកជញ្ចូនឈើ ខណ:សមត្ថកិច្ចមន្ត្រីជំនាញ រវល់ទប់ស្កាត់ការរីករាលដាលកូវីដ- ១៩ តែត្រូវកងរាជអាវុធហត្ថខេត្តចុះបង្ក្រាបបានភ្លាមៗ

ខេត្តក្រចេះ: ឈ្មួញឆ្លៀតឱកាសដឹកជញ្ជូនឈើជាមុខរបរចាស់ ខណ:សមត្ថកិច្ចអាជ្ញាធរ នឹងមន្ត្រីពាក់ព័ន្ធរួមគ្នាទប់ស្កាត់ការរីករាល នូវមេរោគកូវីដ ១៩ ដែលរាជរដ្ឋាភិបាល មន្ត្រីគ្រប់ក្រសួង នឹងអាជ្ញាធរមន្ត្រីថ្នាក់ជាតិ រួមទាំងប្រជាពលរដ្ឋទូទាំងប្រទេស កំពុងចូលរួមអនុវត្តន៍ នៅការ ជួបជុំនៅទីប្រជុំជន មានមនុស្សច្រើន អនាម័យលាងដៃ ... Read More »

ក្រុមព្រឹក្សាខេត្ត នឹងអភិបាលខេត្តព្រះវិហារ អញ្ជើញចុះត្រួតពិនិត្យកម្លាំងសមត្ថកិច្ចចម្រុះ ដែលឈរជើងនៅគោលដៅ ខេត្តព្រះវិហារ និងខេត្តកំពង់ធំ

ខេត្តព្រះវិហារ៖ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក ឡុង សុវណ្ណ និងអភិបាលខេត្តព្រះវិហារ លោកប្រាក់ សុវណ្ណ បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះទៅកាន់គោលដៅឈរជើង របស់កម្លាំងសមត្ថកិច្ចចម្រុះ នៅព្រំប្រទល់ ខេត្តព្រះវិហារ-ខេត្តកំពង់ធំ ដើម្បីជួបសួរសុខទុក្ខ និងនាំយកអំណោយ ... Read More »

លីកកំពូលអុីតាលី Serie A ​គ្រោង​ប្រកួតឡើងវិញ​ដោយ​លេង​បិទ​ទ្វារ​

អុីតាលី៖ លីកកំពូលប្រទេសអុីតាលី Serie A ​អាច​នឹង​បើក​ដំណើរ​ការ​លីគកវិញ​នៅ​ចុង​ខែ​ឧសភា​ឆ្នាំ​២០២០​ខាង​មុខ​នេះ។ ការ​ប្រកួត​ត្បិត​តែ​បើក​ឡើង​វិញ​មែនប៉ុន្តែ​មិន​ឱ្យ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​នោះ​ទេ ​ពួកគេ​​អាច​នឹង​ត្រូវ​លេង​ដោយ​បិទ​ទ្វា ​រហូត​ដល់​ឆ្នាំ​២០២១​ឯ​ណោះ ​ពោល​គឺ​ទាល់​តែ​អាច​ទប់​ស្កាត់​មេរោគ Covid-19 ​បាន​១០០ភាគរយសិន ទើប​អាច​ឱ្យ​អ្នក​គាំទ្រ​ចូល​មើល​បាន។ លីក​កំពូល​អុីតាលី Serie A ​គ្រោង​នឹង​បើក​រដូវ​កាល​វិញ​នៅ​ចុង​ខែ​ឧសភា​ឆ្នាំ​២០២០​ខាង​មុខ​នេះ ... Read More »

លោក Luiz Felipe Scloari ចង់ត្រឡប់ទៅធ្វើជាគ្រូបង្វឹកនៅទ្វីបអាស៊ីវិញ

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលលោក Luiz Felipe Scloariបានបញ្ជាក់យ៉ាងច្បាស់ថា លោកកំពុងពិចារណាក្នុងការ ចាប់យកការងារជាគ្រូបង្វឹកនៅតំបន់អាស៊ីម្តងទៀតហើយកំពុងមាន សំណើរជាច្រើននៅលើតុរួចជាស្រេចហើយផងដែរ។ លោក Scolari ធ្លាប់បានបញ្ជាក់ថា មានសំណើរពីក្លិបយ៉ាងហោចណាស់៣ ឬ៤ពីប្រទេស ក្នុងតំបន់មជ្ឈឹមបូព៍ាក្នុងចំណោមសំណើរទាំងអស់ហើយលោកបន្តថាមិនទាន់បានសម្រេចចិត្តណាមួយនៅឡើយ ប៉ុន្តែលោកនឹងប្រកាសចុងក្រោយយ៉ាងហោចណាស់ក្នុងរយៈពេលកន្លះឬមួយខែទៀត។ បុរសវ័យ៧១ឆ្នាំរូបនេះមិនបានធ្វើអ្វីឡើយ ... Read More »

អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យម្នាក់ជំនាញខាងឆបោក

ភ្នំពេញ៖នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងឆបោក ចំនួន៣ករណីផ្សេងគ្នា។ មន្រ្តីកងរាជអាវុធរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ម ពុធ អាយុ៣០ឆ្នាំ មុខរបរ ទិញ-លក់រថយន្ត ទីលំនៅបច្ចុប្បន្ន ... Read More »

កូរ៉េខាងជើងបាញ់សាកល្បងគ្រាប់មីស៊ីលជាច្រើនគ្រាប់ ធ្លាក់ចូលទៅក្នុងដែនសមុទ្រខាងកើត ខណៈដែលកូរ៉េខាងត្បូងជឿជាក់ថា ជាមីស៊ីលកម្ទេចនាវាចម្បាំង

សេអ៊ូល៖ តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នារសៀលថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០មុននេះបន្តិច ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បង គ្រាប់មីស៊ីលជាច្រើនគ្រាប់ ធ្លាក់ចូលទៅក្នុងដែនសមុទ្រខាងកើត (East Sea) ខណៈដែលក្រុមជំនាញយោធាកូរ៉េខាងត្បូងជឿជាក់ថា វាជាប្រភេទមីស៊ីលផ្លោងរយៈចម្ងាយខ្លី ដែលអាចប្រើសម្រាប់កម្ទេចនាវាចម្បាំង។ ... Read More »

ស្នេហ៍អូនលុះក្ស័យ! ក្រោយសន្ទនាតាមទូរស័ព្ទ បញ្ចប់ជីវិតដោយខ្សែនីឡុង

ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍នគរបាលស្រុកក្រគរ វេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃច័ន្ទ ៦រោច ខែចេត្រ ឈានចូលឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ យុវជនម្នាក់សម្រេចចិត្តបញ្ចប់ជីវិតដោយខ្សែនីឡុង ... Read More »

ហួសចិត្ត!! ជនសង្ស័យដែលរំលោភកូនស្រីរបស់ខ្លួនជាប់ឃុំនៅក្នុងប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ២​ បានសម្រេចចិត្តចង​ ក​ សម្លាប់ខ្លួន

 ភ្នំពេញ:៖ ជនសង្ស័យម្នាក់ដែលចាប់រំលោភកូនស្រីបង្កេីតរបស់ខ្លួនបានសម្រេច​ និងត្រូវសមត្ថកិច្ចឃាត់ខ្លួន​ បានសម្រេចចិត្តចង ក សម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំឃាំងនៅក្នុងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៤​ខែមេសា​ ឆ្នាំ២០២០​ នៅសង្កាត់ស្ទឹងមានជ័យ២​ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។ ​     គួររំលឹកថា​ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២​ ធ្វើការឃាត់ខ្លួននៅថ្ងៃទី១២​ ... Read More »

ក្រសួងអប់រំ៖ ណែនាំពលរដ្ឋបង្កើនការប្រុងប្រយ័ត្នក្នុងការទទួលទានអាហារក្រៅផ្ទះ បើមិនចាំបាច់ ជាពិសេសប្រាស្រ័យទាក់ទងគ្នាជិតស្និទ្ធបណ្ដោះអាសន្ន

ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងសិស្សានុសិស្សគ្រប់កម្រិតសិក្សា បង្កើនការប្រុងប្រយ័ត្ន ដោយចៀសវាងការទទួលទានអាហារក្រៅផ្ទះ បើមិនចាំបាច់ ជាពិសេសចៀសវាងការទទួលទានអាហារ និងប្រាស្រ័យទាក់ទងជិតស្និទ្ធម្តុំសង្កាត់បឹងកេងកង១ សិន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំខាងលើនេះ បានធ្វើឡើងបន្ទាប់ពី ... Read More »

ម្ចាស់ផ្ទះអុជធូបទទួលទេវតាឆ្នាំថ្មីងងុយគេងចូលសម្រាន្តលង់លក់ដឹងខ្លួនភ្លើងឆេះផ្អើលទាំងយប់

ខេត្តស្វាយរៀង៖ ផ្ទះប្រក់សង្ក័សីជញ្ជាំងស្លឹកលាយសង្ក័សី រនាបឫស្សី សរសរឈើរមួយខ្នងដែលមានទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រត្រូវបានអគ្គីភ័យឆាបឆេះគ្មានសល់ខណះដែលម្ចាស់អុជធូបទទួលទេវតាឆ្នាំថ្មីហើយងងុយគេងចូលសម្រាន្តលង់លក់។ ហេតុការណ៏នេះបានកើតឡើងកាលពី ម៉ោង១០និង១៥នាទីយប់ ថ្ងែទី១៣ខែមេសាឆ្នាំ២០២០ស្ថិតនៅភូមិត្រពាំងធ្លកខាងត្បូងឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះសេង វង់ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករមានប្រពន្ធឈ្មោះ ឡុង ... Read More »